ប្រធានាធិបតី​ឥណ្ឌូនេស៊ី​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង IMF និង WB នៅ​ទីក្រុង​បាលី​

1084
ចែករម្លែក
  • 154
    Shares

ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​របស់​ឥណ្ឌូនេស៊ី នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា​៖ ឲ្យ​លោក Luhut Binsar Pandjaitan បាន​ពាំ​នាំនូវ​ការគោរព​អញ្ជើញ​ពី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​មូល​និ​ធី​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ខែតុលា​ឆ្នាំ ២០១៨ នេះ​។

​លោក Luhut Binsar Pandjaitan បាន​លើកឡើងថា​មូលហេតុ​នៃ​ការគោរព​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​គឺ​ដោយសារ​ថា​កម្ពុជា​មានកំ​ណើ​នស​សេដ្ឋកិច្ច​ខ្ពស់ ៧ ភាគរយ​ក្នុង​រយៈពេល​ជាង​ពី​ទសវត្ស​។ ដូចនេះ​វត្តមាន​របស់​ម្តេច​តេ​ជោ ហ៊ុន សែន និង​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ដែល​បានចាប់ផ្តើម​ពី​កម្រិត​ទាប​បំផុត ក្លាយជា​ប្រទេស​ដែល​ជាប់​លំដាប់ថ្នាក់​ទី​៦ លើ​ពិភពលោក​ក្នុង​កំណើនសេដ្ឋកិច្ច​។ មោទនភាព​របស់​កម្ពុ​ជា​គួរ​ត្រូវ​បានបង្ហាញ​ឲ្យ​តំបន់ និង​ពិភពលោក​បានដឹង​ផង​ដែរ​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អណរ​គុណ​ចំពោះ​លោក Luhut Binsar Pandjaitan និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​។ សម្តេច​បានទទួល​យក​ការគោរព​អញ្ជើញ​របស់លោក Luhut Binsar Pandjaitan ដោយ​សម្តេច​បានបញ្ជាក់​ថា សម្តេច​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ដែល​កម្ពុ​ជាមាន​ទៅកាន់​ពិភពលោក និង​តំបន់​៕L​