ប្រធាន​កាកបាទក្រហមកម្ពុជា ជួប​សំណេះសំណាល ជាមួយ​បុគ្គលិក​ក្រុមហ៊ុន ស៊ិន​ទ្រី និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ជាង​២​ពាន់​គ្រួសារ

318

(​ភ្នំពេញ​) ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ កម្មករ កម្មការិនី នៃ​ក្រុមហ៊ុន ស៊ិន​ទ្រី និង​មន្ទីរ​ក​ធា​រណៈការ​និង​​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​ចំនួន​២.១២៥​គ្រួសារ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម​រាជធានី​​ភ្នំពេញ​។​
​ ​
​ការអញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី​នេះ តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​កម្មករ និយោជិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​ផងដែរ​។​
​ ​
​កម្មករ កម្មការិនី ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា បានចាត់ទុក​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​មាតា​មនុស្សធម៌​និង​ជា​​ថ្នាក់ដឹកនាំ​ដ៏​គំរូ ដែល​បាន​ដឹកនាំ​កាកបាទក្រហមកម្ពុជា ដោយមាន​ការយកចិត្ត​ទុកដាក់ មាន​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា​ឬ​និន្នាការ​ន​យោ​​បាយ​អ្វី​ឡើយ គឺ​ជួយសង្គ្រោះ គ្រប់ពេលវេលា គ្រប់​ទីកន្លែង ទាន់ពេលវេលា ទាំង​ស្បៀង​ឧបភោគបរិភោគ លំនៅឋាន អណ្ដូងទឹក គ្រោះ​​ធម្មជាតិ បញ្ហា​ស្រូវ​ស្រែចំការ និង​បញ្ហា​ផ្សេងៗ​ទៀត ដែលជា​សេចក្ដីត្រូវការ​ចាំបាច់ សម្រាប់​ប្រជា​ពល​រាស្ដ្រ​៕​ដោយ​៖​វិបុល​/sn