ប្រធាន​កាកបាទក្រហម​ខេត្ត​ចុះសួរសុខទុក្ខ​ស្ត្រី​សម្រាលកូន​និង​រង់ចាំ​សម្រាល​

289
ចែករម្លែក
  • 9
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​លោកស្រី​ចឹក​ហេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​រួមជាមួយ​ប្រធាន​មន្ទីរពេទ្យបង្អែក​១៦​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជូន​ដល់​ស្ត្រី​ទើប​សម្រាលកូន​និង​រង់ចាំ​សម្រាល​ចំនួន​១០​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ១៦ មករា​ក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​

​លោកស្រី​ប្រធាន​ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក បាទ​ក្រហម​កម្ពុជា​ក្នុងឱកាស​ទិវា​សុខភាព​មាតា​និង​ទារក​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​។​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ​ពិសេស​ស្ត្រី និង​កុមារ ដោយ​មិន​ប្រកាន់វណ្ណៈ​ពូជសាសន៍​ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ។​

លោកស្រី​ប្រធាន​ក៏បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​មានការ​ថែទាំ​សុខភាព​ឱ្យបាន​ល្អជា​ពិសេស​ទារក​ដែល​ទើបនឹង​សម្រាល​ហើយ​សូមឱ្យ​ម្តាយ​ហូប​ម្ហូបអាហារ​ណា​ដែលមាន​ជីវជាតិ​តាម​ការណែនាំ​របស់លោក​គ្រូពេទ្យ​។​សម្ភារៈ​ផ្តល់ជូន​ក្នុង​ម្នាក់​ទទួលបាន​សម្ភារៈ​កុមារ និង​ថវិកា​មួយចំនួន​ផងដែរ​៕S/​