ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​រំលឹក​និង​ជំរុញ​កំណែទម្រង់ បន្ថែមទៀត​ក្នុង​គណបក្ស​និង​រដ្ឋបាល​

259
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ​ ៖ ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​រំលឹក​ និង​ជម្រុញ​កំណែទម្រង់ បន្ថែមទៀត​ក្នុង​គណបក្ស​និង​រដ្ឋបាល​បន្ថែមទៀត​ព្រោះ​ជា​អាយុជីវិត​របស់​បកស​កាន់អំណាច ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​គណ​:​អចិន្ដ្រៃយ៍ គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី តំណាងរាស្ត្រ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​២៤​ខែមេសា ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ភារកិច្ច និង​ទិសដៅ​ការងារ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើស​រើ​ស​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​មូលដ្ឋាន ចំនួន​ជាង​១០០០​នាក់​ព្រមទាំង​ប្រគល់​តួនាទី​ភារកិច្ច​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​មួយចំនួន ។​

លោក​ឧបនាយករដ្ឋមន្ត្រី បាន​សំណេះសំណាល​និង​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​មាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធាន គណបក្ស និង​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន គណបក្ស ។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​បន្ថែមថា ​ក្រោម​មា​គា័​នយោបាយ​ឆ​ន្ទះ​តែមួយ គោលដៅ​តែមួយ ឯក​ភាពជា​ធ្លុង​មួយ ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់ ដើរ​តាម​បន្ទាត់នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន បានធ្វើ​ឲ្យ​បក្ស​យើង​រឹងមាំ​គ្រប់​កាលៈ​ទេសៈ​ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យើង​គ្រប់​មជ្ឈដ្ឋាន ។

លោក បាន​ថ្លែង​សាទរកើត​សរ​សើរ អំណរគុណ និង​ដឹងគុណ​ដល់​សមាជិក សមាជិកា ទាំងអស់​នៃ​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ទទួលបាន​លទ្ធផល​ល្អ ហើយ​សូម​បន្ត​ខិតខំ​បន្ថែមទៀត ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន លើ​ក​កម្ពស់​ផលប្រយោជន៍​ប្រជាជន ការពារ​រាល់​សមិទ្ធិផល​សង្គមជាតិ និង​រាំង​ស្កាត់​ឧបាយកល​បំផ្លិចបំផ្លាញ​របស់​មជ្ឈដ្ឋាន​អគតិ បន្ត​ពង្រឹង​ការឯកភាព​ផ្ទៃក្នុង​ខ្ពស់ ទាំង​ទស្សនៈ គោលជំហរ និង​សកម្មភាព​ដើម្បី​បុព្វហេតុ​សន្តិភាព និង​ការអនុវត្ត បន្ត​អនុវត្តន៍​ការកែទម្រង់​ស៊ីជម្រៅ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ព្រមៗ​គ្នា​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ដោយ​កំណត់​ច្បាស់​ថា កំណែទម្រង់ គឺជា​អាយុ​ជិវិត​របស់​ជាតិ និង​គណបក្ស និង​បន្ត​ដំណើរ​រួមគ្នា​ព្រមៗ​គ្នា​នៅ​គ្រប់​ថ្នាក់ ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ជូន​គណបក្ស ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត​​ក្រុង​​ស្រុក នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​បន្ត​សន្តិភាព​និង​ការអភិវឌ្ឍ រីកចម្រើន​សម្បូរ​រុងរឿង​ជូន​ប្រទេសជាតិ “​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ គឺ​ប្រជាជន​កម្ពុជា​ជា​អ្នកឈ្នះ”​។

ក្នុង​កិច្ចប្រជុំ​នោះដែរ ​ក៏មាន​ការប្រកាស​តែងតាំង​បំពេញបន្ថែម​សមាជិក​គណកម្មាធិការ​គណបក្ស ព្រមទាំង​ប្រកាស​តែងតាំង​មន្ត្រី​មួយចំនួន​បំពេញ​រចនាសម្ព័ន្ធ​គណកម្មា​ធិការ​​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ផងដែរ​។

សូមបញ្ជាក់ថា សម្រាប់​ខេត្តបន្ទាយមានជ័យ ចំនួន​ក្រុមប្រឹក្សា​ខេត្ត មាន​២៥ចំនួន​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​មាន​ចំនួន​១៦៩ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់​មាន​៥១៥៕B/