ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈមន្ត្រីក្រុមការងារបានប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២៩ខែមេសានេះកាលពីរសៀលថ្ងៃទី២៨ខែមេសាកន្លងទៅលោក ជាចាន់តូសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយស្រុកស្ទោងខេត្តកំពង់ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសន្និបាតគណៈកម្មាធិការគណបក្សស្រុកស្ទោង ។
លោកនៅទីនោះលោកជាចាន់តូបានអំពាវនាវឲ្យដល់សមាជិកគណបក្សទូទាំងស្រុកស្ទោងឲ្យបន្តរួបរួមសហការគ្នានិងអប់រំដល់ប្រជាជនឲ្យបន្តចូលរួមការពារសុខសន្តិភាពនិងការពារឲ្យបានដាច់ខាតពោះរដ្ឋាភិបាលដែលផ្ដល់សេចក្ដីសុខនិងការរីកចម្រើនដល់ប្រទេសជាតិនោះបន្តទៀត។
លោកក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់ខិតខំធ្វើអ្វីៗយ៉ាងដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនដោយការទទួលខុសត្រូវខ្ពស់បំផុតដើម្បីតម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ដែលនឹងប្រព្រឹត្តិទៅ២៩ខែកក្តដាឆ្នាំ២០១៨ខាងមុខនេះឲ្យទទួលបានការគាំទ្រពីប្រជាជនច្រើនថែមទៀត។ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យលើការងារនិងភារកិច្ចដ៏ធំធេងនេះបានសមាជិកគ្រប់ជាន់ថ្នាក់ត្រូវបន្តពួនជ្រុំសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំនិងត្រូវចេះបង្ហាញពីស្នាដៃនិងសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនសម្រេចបានឲ្យប្រជាជននិងមន្ត្រីរាជការបានយល់និងមើលឃើញកាន់តែច្បាស់ពីគុណតម្លៃនេះឲ្យបានគ្រប់ៗគ្នាដើម្បីឲ្យដឹងថាគឺមានតែគណបក្សប្រជាជននិងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោមួយគត់ដែលធានាសុខសន្តិភាពនិងការវិវឌ្ឍរីកចម្រើនដល់សង្គមជាតិ។ទន្ទឹមនឹងនេះដែរក៏ត្រូវហ៊ានបញ្ជាក់ពីព្រឹត្តិការណ៍ថ្មីៗពិសេសសង្គ្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរដែលទើបបញ្ចប់ទៅថ្មីៗនេះដឹងផងដែរថាប្រទេសជាតិទាំងមូលកំពុងមានសយខសន្តិភាពនិងការសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរតែមួយគ្មានកម្លាំងណាមួយអាចបំផ្លាញបានឡើយសេចក្ដីសុខមួយនេះបានឡើយ។
ជាមួយនេះដែរសមាជិកបក្សម្នាក់ៗក៏ត្រូវខិតខំបំពេញតួនាទីបម្រើប្រជាជនឲ្យបានល្អពោលគឺត្រូវធ្វើអ្វីៗដើម្បីប្រជាជននិងធ្វើជាគំរូល្អដល់អ្នកបន្តវេណ។ហើយក៏មិនត្រូវភ្លេចខ្លួនចំពោះភាពស្ងប់ស្ងត់និងឧបាយកលរបស់គណបក្សឆាំងនោះដែរ។ដូចនេះប្រការសំខាន់ត្រូវបន្តការពារសមិទ្ធផលដែលគណបក្សសម្រេចបានកន្លងមកនិងត្រូវពង្រឹងសាមគ្គីភាពផ្ទៃឲ្យបានរឹងមាំបន្តទៀត៕មន