ប្រធាន​ក្រុមការងារ​ស្រុក​សន្ទុក​អ​ញ្ចើ​ញ​ចូលរួម​កាន់បិណ្ឌ​ទី​១

1686
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក នៅ​ព្រឹក​ថ្ងៃទី​២៥​កញ្ញា ឆ្នាំ​២០១៨​នេះ អ​ញ្ចើ​ញ​ចូលរួម​កាន់បិណ្ឌ​ទី​១​ជាមួយ​ប្រជា​ពុទ្ធ​នៅ​វត្ត​ចំនួន​៥​ក្នុងស្រុក​សន្ទុក​។​

​វត្ត​ទាំង​៥​ដែល​លោក ជា ចាន់តូ និង​លោកស្រី​បាន​អ​ញ្ចើ​ញ​ចូលរួម​កាន់បិណ្ឌ​ទី​១​នេះ រួមមាន​៖ វត្ត​សង់​ឃ្លាំង វត្ត​កំពង់ថ្ម វត្ត​ធម្ម​នាថ វត្ត​តាំងក្រសាំង និង​វត្ត​សន្ទុក​ក្រៅ​។​

​លោក ជា ចាន់តូ បាន​បញ្ជាក់ថា តាមរយៈ​បុណ្យ​កុសល​ដែល​កើតចេញ​នៅថ្ងៃនេះ លោក​និង​ភរិយា​ព្រមទាំង​ក្រុមការងារ បាន​បួងសួង​ឧទ្ទិស​នូវ​មនុញ្ញផល​នេះ ក្រៅពី​ជូន​ឧទ្ទិស​ចំពោះ មាតា បី​តា ជីដូន​ជីតា ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​ឲ្យ​បាន​ទៅកាន់​សុគតិភព​នោះ​ក៏​សូម​បួងសួង និង​ឧទ្ទិស​ជូន​ចំពោះ​ដួង​វិ​ញ្ញា​ក្ខ័​ន្ខ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​វិ​រៈ យុទ្ធជន យុទ្ធ​នារី ដែល​ស្នេហា​ជាតិ ដែល​បាន​បូជា​អាយុ ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ក៏​សូម​ឧទ្ទិស​ជូន​ដល់​វិញាណ​ក្ខ័​ន្ធ​ប្រជា​ជាន​កម្ពុជា​ស្លូតត្រង់ ដែក​បានសម្លាប់​ក្នុង​របរ​ប្រល័យពូជសាសន៍ ប៉ុល ពត នោះ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោក ជា ចាន់តូ និង លោកស្រី​បាន​នាំយក​បាន​ទ័យ​វត្ថុ ភេសជ្ជៈ​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​សរុប​ជាង​៨០​លាន​រៀល ទៅ​ប្រគេន​ដល់​វត្ត​ទាំង​៥ សម្រាប់​ទ្រទ្រង់​ការរៀបចំ​ចង្ហាន់ ប្រគេន​ព្រះសង្ឃ ចាប់ពី​បិណ្ឌ​ទី​១ ដល់​បិណ្ឌ​ទី​១៤ ផងដែរ​។

​សូមបញ្ជាក់ថា បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ ក្នុងចំណោម​ពិធីបុណ្យ​ទាំងអស់​នៅ​កម្ពុជា ដែល​ប្រារព្ធ​ធ្វើ​ចាប់ផ្តើម​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ​។ ហើយ​ពិធីបុណ្យ​នេះ គឺធ្វើឡើង​ដើម្បី​រៀបចំ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត រយៈពេល​៣​ខែ​ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា រហូតដល់​ចេញ​វស្សា​៕ ល​

#