ប្រធាន​ក្រុមការងារ​ស្រុក​កំចាយមារ​ចុះ​អន្តរាគមន៍​ជីក​ប្រឡាយ​នាំ​ទឹក​៣​ខ្សែ​និង​បូមទឹក​ដាក់​ស្រែ​ជូន​ប្រជាកសិករ​នៅ​ឃុំ​ស្មោង​ត្បូង និង ​ស៊ា​ង​ឃ្វាង​

1080
ចែករម្លែក

ព្រែ​វែង​៖ នៅ​ព្រឹក​ថ្ងៃទី ៩ ខែ កញ្ញា នេះ​លោក ស្តើង សុខុម ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយ មារខេត្តព្រៃវែង​រួម​ដំណើ​រ​ដោយ​លោក សូ ខន​ឬ​ទ្ធី​គុណ អនុប្រធាន​ក្រុមការងារ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ស៊ា​ង​ឃ្វាង​,លោក សិត ខន អនុ​ប្រជាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ស្មោង​ត្បូងនិងមន្ត្រី​គណបក្ស​ស្រុក​កំចាយមារ​បាន​អញ្ជើញ​ចុះជួយ​សង្គ្រោះ​ស្រូវ ប្រជាកសិករ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​នៅក្នុង ​ឃុំស្មោង ​ត្បូង និង ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​


​ ​
​នៅក្នុង​ឳ​កាស​នោះ​លោក​ប្រធាន​ក្រុមការងារ​និង​សមាជិក​រួម​ដំណើរ​ បាន​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​វាលស្រែ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ប្រមាណ ៥៥៤ ហិច​តា​នៅក្នុង​ឃុំ​ស្មោង​ត្បូង ។ ស្រូវ​ទាំងអស់​កំពុងតែ​ត្រូវការ​ទឹក ជា​បន្ទាន់​ដើម្បី​ជួយសង្គ្រោះ ។ នៅ​ទីនោះ​ក្រុមការងារ​ទាំងអស់​បាន​ស្តាប់​នូវ​របាយការណ៍​របស់​មេឃុំ​ស្មោង​ត្បូង​ដែល​បាន​ឲ្យ​ដឹងថា​ស្ថានភាព​គ្រោះ​រាំង​ស្ងួ​ង​បាន​ចាប់ផ្តើម​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត ​។លោក​បន្តថា​ស្រុក​កំចា យមារ​មិនដែល​ជួប​គ្រោះរាំងស្ងួត​ទេ ​ទើបតែ​ឆ្នាំនេះ​ស្រាប់​តែមាន​គ្រោះរាំងស្ងួត​កើតមានឡើង  ហើយ​អូស​បន្លាយពេល​យូរ​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ។ ដោយ​មិនដែល​ជួប​ស្ថានភាព​បែបនេះ​ទើប​ធ្វើ​ឲ្យ​យើង​មិនបានគិត​ទៅដល់​ស្ថាន ភាព​នៃ​ការជួយ​សង្គ្រោះ ។​

​​លោក ស្តើង សុខុម ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​បានធ្វើ​ការសិក្សា​ជាបន្ទាន់​ដោយបាន​ស្វែង រក​ប្រភពទឹក​ដែល​អាច​ទាញយក​ទឹក​មកជួយ​ដល់​ស្រូវ​ទាំងអស់​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត និងមធ្យោបាយ​ ក្នុងការ​ទាញយក​ទឹក​មក ដាក់​ក្នុង​ស្រែ ។ ដោយសារតែ​ភូមិសាស្ត្រ​ក្នុង​ឃុំ​ស្មោង​ត្បូង មិនមាន​ប្រឡាយ​ដែល​នាំ​ទឹក​ពី​ប្រឡាយ​មេ​ឆ្លងកាត់​ទើប​បង្ក​ឲ្យ​ប្រជាកសិករខ្វះ​ប្រភពទឹក​សម្រាប់​ស្រោចស្រព​ស្រែ​របស់ខ្លួន ។ មើលឃើញ​ស្ថានភាព​បែបនេះ​លោក ស្តើង សុខុម បាន​ផ្តួច​ផ្តើមគំនិត​ជីក​ប្រឡាយ នាំយក​ទឹក​ពី​ប្រឡាយ​មេ​ដែលមាន​ចំងាយ​ប្រមាណ ២ គីឡូម៉ែត្រ​ពី​ស្រែ​របស់​ប្រជាកសិករ ។ការលើកឡើង​នេះ​ត្រូវបាន​ទទួល​ការ​ឯកភាព​ពី​មន្ត្រី​ស្រុក មន្ត្រីឃុំ និងប្រជា កសិករ ។ ដោយមាន​ការឯកភាព​គ្នា​ហើយ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​សម្រេច​ជី​ប្រឡាយ​ចំនួន ៣ ខ្សែ​ដែល​ទី​១​មាន​ប្រវែង ២.០០០​ម៉ែត្រ, ខ្សែ​ទី​២​មាន​ប្រវែង ៩០០ ម៉ែត្រ និង មួយ​ខ្សែ​ទៀត​មាន​ប្រវែង ១.៥០០ ម៉ែត្រ ដើម្បនាំ​ ទឹក​ទៅកាន់​ស្រែ​ដែល​កំពុង​រង់​គ្រោះ ​។ ប្រឡាយ​ទាំង ៣ ខ្សែ​នេះ មាន​មាត់​លើ ២ ម៉ែត្រ ជម្រៅ១ម៉ែត្រនិង បាត​ក្រោម ១ ម៉ែត្រ ដែលមាន​ប្រវែង សរុប ៤.៤០០ ម៉ែត្រ ដោយ​ចំណាយ​អស់​ថវិកា​ប្រមាណ​ជាង ១៣ លាន​រៀល​ដែលជា​ថវិកា​ផ្ទាល់​របស់លោក និង​ក្រុមការងារ ។ លោក ក៏បាន​ជំរុញ​ឲ្យ​ការជីក​ប្រឡាយ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​លឿន​យ៉ាងយូរបំផុត ៣ ថ្ងៃ​ឲ្យ​រួចរាល់ ។​

​ ​នៅក្នុង​ដំណើរ​ឆ្លងកាត់​ភូមិនិងវាលស្រែ​ដ៏​វែង​ លោក ស្តើង សុខុម ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​នៅក្នុង​ភូមិ​ជម្ពូរ ក្នុង​ឃុំ​ស្មោង​ត្បូង​ជាង ១០០ នាក់​ក្នុង​ឳ​កាស​នោះលោក​ប្រធាន​ក្រុមការងារ​បាន​អរគុណ​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ តាមរយៈ​ការអញ្ជើញ​ទៅបោះ ឆ្នោត ​និង បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ឈ្នះ​ដាច់ ។ លោក​បន្តថា​ការបោះឆ្នោត​ជូន​គណ បក្ស​ប្រជាជន​មានតម្លៃ​ស្មើនឹង​ការចូល​រួមរក្សា​សន្តិភាព និង ការអភិវឌ្ឍ ។ ចំណុច​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ។ បងប្អូន​បានផ្តល់​ការជឿទុកចិត្ត​ទៅលើ​គណបក្ស​ប្រជាជន ដូច្នេះ​ក្នុងនាម​ជា​មន្ត្រី​របស់​បក្ស ខ្ញុំ​មកកាន់​ទីនេះ​គឺ​ដើម្បី​បំរើ​បងប្អូន និង ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​បងប្អូន ។

​ ​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​ការពេញចិត្ត​ចំពោះ​ការ​ឈឺឆ្អាលបាន​ទាន់ពេលវេលា​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិនបាន​ព្រងើយ​ក​ន្លើ​យ​ចំពោះ​សុខទុក្ខ​ប្រជាជន​នោះទេ ។ បងប្អូន​បាន​អរគុណ​ចំពោះ​លោក​ប្រធាន​ក្រុមការងារ​ដែលជា​និច្ចកាល តែងមាន​វត្តមាន​ជាប្រចាំ​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​កាល​លំបាក ។​

​ ​តម​កលោក ប្រធាន ក្រុមការងារ ក៏បាន​អញ្ជើញ​ពិនិត្យមើល​ប្រឡាយ​បង្ហូរ​ដែល​កំពុងតែ​ចាប់ផ្តើម​ជីក​បង្ហូរទឹក​ទៅកាន់​ស្រែ របស់​ប្រជាកសិករ ។ ដោយ​លោក​បាន​ជំរុញ​ឲ្យ​ការជីក​ប្រឡាយ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​លឿន​បំផុត​ដែល​អាចធ្វើ​ទៅបាន ។​

​ ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​លោក ប្រធាន​ក្រុមការងារ​ក៏បាន​ធ្វើការ​ជួបប្រជុំ​បន្ទាន់​ជាមួយនិង​មន្ត្រី​ស្រុក​កំចាយមារ និង មន្ត្រីឃុំ ដើម្បី​ពិនិត្យមើល​ស្ថានភាព​គ្រោះរាំងស្ងួត​ដែល​កំពុង​កើតមាន​នៅក្នុង​ស្រុក​កំចាយមារ។នៅក្នុង​ការ ជួប​សំណេះសំណាល​នោះ​លោក ប្រធាន​បាន​ស្តាប់​របាយការណ៍​របស់​ឃុំ​និ​មួយ ៗ ដែល​ជួប​គ្រោះ​រាំង​ស្ងូ​តហើយ​លោក​បានផ្តល់​មធ្យោបាយ​ជាការ​សង្គ្រោះបន្ទាន់​ដល់​ឃុំ មួយចំនួន និង មួយចំនួនទៀត​លោក​បានស្នើ​ឲ្យ​ស្រុក​ខិតខំ​ធ្វើ​ទំនាក់ទំនង​ទៅ​ខេត្ត​ដើម្បី​សុំ​អន្តរាគមន៍​ម៉ាស៊ីនបូមទឹក​ជួយសង្គ្រោះ​ស្រូវរបស់​ប្រជាពលរដ្ឋ   ។ លោក​ប្រធាន​បាន​ថ្លែង​ដោយ​ការសោកស្តាយ​ថា “​កសិករ​កម្ពុជា​មុខរបរ​ប្រចាំ​របស់គាត់​គឺ​ស្រែ​នេះហើយ ដូចនេះ ប្រសិនជា​ស្រែ​របស់គាត់​ងាប់​អស់​តើ​គា​ត់ទៅ​រំពឹង​អ្វី​ទៀត មួយឆ្នាំ​ធ្វើស្រែ​តែមួយ​ដងយើង​ពិតជា​សោកស្តាយ និង អាណិត​ពួកគាត់​ខ្លាំងណាស់​ដូចនេះ​យើង​មិនអាច​ព្រងើយកន្តើយ​លើ​បញ្ហា​នេះ​បានទេ នេះ​មិនទាន់​បានគិត​ទៅដល់​ទុន​ដែល​គាត់​ចំណាយ ពេលវេលា​ដែល គាត់​ខិតខំ​សាបព្រោះ​ផង ។ ដូចនេះ​ការងារ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កសិ ករ​របស់​យើង ។ ខ្ញុំ​សង្ឃឹមថា​យើង​ប្រាកដ ជា​ធ្វើបាន យើង​និង​ខិតខំ​បម្រើប្រជាជន​ឲ្យ​បានល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង ផ្តល់​ផល​ចំពោះ​ប្រជាជន​ច្រើន ជាង​មុន​” ។

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​បន្តដំណើរ​ទៅកាន់ ឃុំស៊ា​ង​ឃ្វាង ដែលជា​ឃុំ​មួយទទួល រង​គ្រោះរាំងស្ងួត​ផងដែរ​នៅ​ទីនោះ​មាន​ស្រូវ​ចំនួន៨៦៧ហិច​តា​កំពុង​រង​ផលប៉ះពាល់​ដែល​ត្រូវការ​ការជួយ​អន្តរ​គម​ន៍​នាំ​ទឹក​មកជួយ​សង្គ្រោះ​ជាបន្ទាន់  ។ នៅ​ទីនោះ​លោក សូ ខន​ឬ​ទ្ធី​គុណ ដែលជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ស៊ា​ង​ឃ្វាងបាន​រាយការណ៍​ជូន ​លោក ស្តើង សុខុម ឲ្យ​ដឹងថា​នៅទីនេះ​លោក​បាន​អន្តរាគមន៍​ស្តារ​ប្រឡាយ​នាំ​ទឹក​ប្រវែង ២០០០ ម៉ែត្រ​ពី​ប្រឡាយ​មេ​មកកាន់​ស្រែ​របស់​កសិករ និង បាន​ដាក់លូ​តាមផ្លូវ ៤ កន្លែង​ដើម្បី​បើកមុខ​ទឹក ។​
​ ​
​​លោក ស្តើង សុខុម បាន​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​របស់​មន្ត្រី​ក្រុមការងារ​ទាំងអស់​ដោយ​មិនបាន​គិតពី​ថ្ងៃ​ឈប់សម្រាក ចុះមក​មូលដ្ឋាន​របស់​ខ្លួន​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ចំពោះ​ភារកិច្ច​ ដែល​គណបក្ស​បានប្រគល់ជូន ៕

លោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារចុះអន្តរាគម ន៍ ជីកប្រឡាយ៣ខ្សែ និង ជួយបូលទឹកដាក់ស្រែកសិករ នៅឃុំស្មោងត្បូង និង ឃុំស៊ាងឃ្វាង កាលពីព្រឹកថ្ងៃទី ៩ ខែកញ្ញា នេះ៕