ប្រធាន​ក្រុមការងារៈ​ការបោះឆ្នោត​ជិត​មកដល់ សូម​​គូស​​ឱ្យចំ​គណបក្ស​លេខ​រៀង​ទី​២០

561
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ព្រះវិហារ ៖ នៅពេលដែល ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦​នឹង​ឈាន​មកដល់​ហើយ ដូច្នេះ​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​អស់​គូស​សន្លឹកឆ្នោត​ឱ្យចំ​គណបក្សនយោបាយ​ណា​ដែលមាន​លេខ​រៀង​ទី​២០​។​ខាងលើ នេះ​ជាការ​ថ្លែងប្រាប់​សមាជិក​បក្ស​ក៏ដូចជា​ប្រជាពលរដ្ឋ​របស់លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ក្នុងឱកាស​ដែល​លោក រួមជាមួយ​សមាជិក​ក្រុមការងារ ប្រធាន​គណបក្ស​ស្រុក ឃុំ​អញ្ជើញ​ជួប​សំណេះ​សំណេ​ល​ជាមួយ​សមាជិក​បក្ស​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រពើ​ប្រាំ ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៨​។​
​លោក សំ លាង​ទ្រី បន្តទៀតថា​៖ គិត​ត្រឹម​ថ្ងៃទី​១៥​ខែកក្កដា​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦ នៅសល់តែ​រយះពេល​១៤​ថ្ងៃ​ប៉ុណ្ណោះ បានន​យ័​ថា​នៅសល់តែ​២​អាទិត្យ​ទៀត​ទេ ដែល​ការ​ការ​បរិច្ឆេទ​ថ្ងៃ​បោះឆ្នោត​គឺ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​​ខាងមុខ​។ទន្ទឹម​នឹង​ការបោះឆ្នោត​ជិត​ចូលមក​ដល់​នោះ សូម​បងប្អូន​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត សូម​ត្រៀម​លក្ខ​ណៈ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ។​នៅពេល​គូស​សន្លឹកឆ្នោត ត្រូវ​គូស​អោយចំ​គណបក្សនយោបាយ​ណា​ដែលមាន​លេខ​រៀង​ទី​២០ ដែលមាន​រូប​ទេវតា​បាចផ្កា​៕សរន​