ប្រធាន​ក្រុមការងារ​: ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាជន​ដើម្បី​និង​វាយបក​ឲ្យ​បាន​ទាន់ពេលវេលា​

945
ចែករម្លែក

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: នៅក្នុងពេល​ជួប​ជាមួយ​មេភូមិ អនុ​និង​សមាជិក​ភូមិ មេឃុំ​ក្រុម​ន​ប្រឹក្សា​ជុំ​អូរ​តា​គី​និង​ឃុំ​តា​ម៉ឺន​ចំនួន​៧២​នាក់ នៅ​ទីស្នាក់ការ​ឃុំ​អូរ​តា​គី កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨។

​លោក សួស អង្គា​រ៍ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អូរ​តា​គី​និង​ឃុំ​តា​ម៉ឺន បាន​ណែនាំ​អ្នក​ទាំងអស់​ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ​របស់​សមាជិក​បក្ស ដើម្បី​ពួកគាត់​និង​គ្រួសារ​គាត់​ឲ្យ​នាំគ្នា​ទៅ​បោះឆ្នោត ហើយ​ត្រូវ​យកទៅ​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​(​កាត​) ប័ណ្ណ​ព័ត៌មាន ត្រូវ​ចាំ​លេខ​ការិយាល័យ​របស់ខ្លួន និង​ត្រូវ​វាយបក​រាល់​ការឃោសនា​ពី​ជន​អគតិ​មួយចំនួន ដែល​ឃោសនា​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ដោយ​ថា បើ​អ្នកណា​ទៅ​បោះឆ្នោត​ពេល​ជ្រលក់​ដៃ​នឹង​ទឹកខ្មៅ គឺ​២៤​ម៉ោង ត្រូវស្លាប់​ជា​ការមិនពិត​ទេ ព្រោះ​យើង​ធ្លាប់​បោះឆ្នោត​ជិត​១០​ដង ហើយ​ជ្រលក់​នឹង​ទឹកខ្មៅ ដែល​ទិញ​ពី​ប្រ​ទស​ឥណ្ឌា​មិនដែល​កើតហេតុ​ការណ៍​អ្វី​ទេ​។ ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ គ​.​ជ​.​ប បាន​កុំម៉ង់​ទិញ​ថ្នាំ​ជ្រលក់​ម្រាមដៃ​នេះ ចំនួន​៥​ម៉ឺន​ដប​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​ប្រធាន​ក្រុមការងារ​បានបញ្ជាក់​ថា នៅ​ថ្ងៃទី​៧​ខែកក្កដា​នេះ គឺជា​ថ្ងៃ​ហែរ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ធំ​ទូទាំង​ខេត្ត ដូច្នេះ​ត្រូវ​ត្រៀម​យានជំនិះ​ឲ្យ​បាន​គ្រប់គ្រាន់​មាន​ម៉ូតូ រថយន្ត​តូចធំ គោយន្ត​សម្រាប់​ដឹក​សមាជិក​របស់​យើង​ទៅ​ចូលរួម​ឃោសនា​នៅ​ខេត្ត​។

​ក្នុងនោះដែរ លោក​ប្រធាន​ក្រុមការងារ​បាន​ព្រមាន​ថា បើ​នៅ​ចង់​កាន់តំណែង​ហ្នឹង ត្រូវធ្វើ​កុំ​ឲ្យ​ប្រជាជន​ថ្នាំងថ្នាក់​។ ចំពោះ​បញ្ហា​ស្មៀនឃុំ​ខូច​ណាស់ មាន​គ្រប់​ឃុំ​ទូទាំងប្រទេស ត្រូវ​ឈប់​សកម្មភាព​ជំរិត​ទារលុយ​ពី​ប្រជាជន​ជាបន្ទាន់ បើ​នៅតែ​ប្រព្រឹត្ត​នឹងមាន​វិធានការ​តាម​រដ្ឋបាល​៕ ល​