ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​ពិនិត្យ​ការជួសជុល​ប្រាសាទតាព្រហ្ម​

174
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្ម​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI)​។

​ក្នុងឱកាស​នោះ​អ្នកជំនាញ​ឥណ្ឌា​បាន​ពន្យល់​លោកស្រី​អំពី​គម្រោង​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នាពេលខាងមុខ​ដ៏​ខ្លី ព្រមទាំង​ដំណើរការ​រីកចម្រើន​នៃ​ការងារ​ជួសជុល​សាល​របាំ​ប្រាសាទតាព្រហ្ម​។ លោកស្រី ភឿង​ស​កុ​ណា​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ក្រុមការងារ​ដែល​បាន​បំពេញភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​សាទរ​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​នាពេល​កន្លងមក​។

​លោកស្រី​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បានឱ្យ​អនុសាសន៍​ដល់​ក្រុមការងារ​ឱ្យ​យកចិត្តទុកដាក់​ឱ្យ​ក្រុមការងារ​ត្រូវគោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​ដែល​អ្នកជំនាញការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បាន​ផ្តល់ជូន​៕S/


​រូបភាព​: ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​ពិនិត្យ​ការជួសជុល​ប្រាសាទតាព្រហ្ម​៕​អប្សរា​