ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ផ្សា​ព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​រឿង​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​នៅត្រឹមតែ​១​ដង​

780
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោក ម៉ប់ សារិន បាន​ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​រឿងលើក​លែង​ពន្ធ​ប្រថាប់ត្រា​ច្រើនដង មក​នៅត្រឹមតែ​១​ដង​ចុងក្រោយ ។​
​ការស្នើ​បែបនេះ​របស់លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ១១​រោជ​ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័​ក្ត ព . ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាងឱ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សមាជិក​ក្រុមប្រឹក្សា​និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
​លោក​បញ្ជាក់​ផងដែរ​ថា​៖​តាមរយៈ​ការស្នើសុំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទៅ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​ហ៊ុន សែន បានសម្រេច​ទៅតាម​ការស្នើសុំ​នេះ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ហើយ ។ ដូច្នេះ​ក្នុងនាម​យើង​ជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ធ្វើការ ផ្សា​ព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​រឿងលើក​លែង​ពន្ធ​ប្រថាប់ត្រា ដោយសារតែ​ការលើកលែង​នេះ​មាន​សុពលភាព​ដល់​បំណាច់​ឆ្នាំនេះ​ប៉ុណ្ណោះ​៕