ប្រធាន​ក្លិប​ទទូច​ឲ្យ ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន បោះបង់​ការព្យាយាម​ផ្ទេរ ផូ​ល ប៉ុក​បា​

217
ចែករម្លែក

​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) បាន​លើកទឹកចិត្ត​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ឲ្យ​ឈប់​ចាប់អារម្មណ៍ នឹង​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ។​
​ ​
លោក ផេ​រ៉េ​ស បានស្នើ​គ្រូបង្វឹក ហ្ស៊ី​ដាន ឲ្យ​នាំយក ហ្គា​រ៉េត បេ​ល (Gareth Bale) ត្រឡប់មក​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ដំបូង ស្របពេល​ក្លិប Real Madrid ពិបាក​លក់​ចេញ កីឡាករ​អន្តរជាតិ​វ៉េ​ល​រូបនេះ​។​
​ ​
​ប៉ុក​បា អន្ទះសា​ចង់​ចាក​ចេញពី​ក្លប Old Trafford នេះ​បើតាម​ភ្នាក់ងារ មី​ណូ រ៉ា​អូ​ឡា (Mino Raiola) ហើយ​លោក ហ្ស៊ី​ដាន​បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ​រូបនេះ​។
​ ​
គេ​ជឿថា ថ្នាក់ដឹកនាំ​ក្លិប Real Madrid មិនសូវ​ជា​ពេញ​ចិត្តនឹង​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ទេ ប៉ុន្តែ​បានផ្តល់​ការគាំទ្រ​ដល់​គ្រូបង្វឹក​រូបនេះ​ទាំង​ស្ទាក់ស្ទើរ​។​
​ ​
មាន​សេចក្តីរាយការណ៍​ថា​ក្លិប​យូ​ណាយ​ធី​ត​នឹង​ពិចារណា​កិច្ចព្រមព្រៀង​ផ្ទេរ​សម្រាប់ ប៉ុក​បា ក្នុងតម្លៃ​មិនតិចជាង ១៥០​លាន​ផោន ស្របពេល​ក្លិប Real Madrid មិនអាច ឆ្លើយតប​នឹង​តម្លៃ​ទាមទារ លុះត្រាតែ​ខ្លួន​អាច​ប្រមូល​ថវិការ​បាន​បន្ថែម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​