ប្រធាន​ក្លិប​នៅ​ក្របខ័ណ្ឌ Serie A ទទូច​ឲ្យ​ក្លិប ហ្វ្រី​អូ​រ៉េ​នទី​ណា ផ្ទេរ​កីឡាករ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច​

312
ចែករម្លែក

​លោក លូ​ស៊ី​យ៉ា​ណូ ម៉ុក​ជី (Luciano Moggi) ប្រធាន​ក្លិប​នៅ​ក្របខ័ណ្ឌ Serie A បាន​ទទូច​ឲ្យ​ក្លិប​ហ្វ្រី​អូ​រ៉េ​នទី​ណា (Fiorentina) ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) ។​
​ ​
​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​បច្ចុប្បន្ន​លេង​នៅ​ក្លិប ឡូ​ស​អេ​ន​ជេ​ឡេស ហ្គា​ឡាក់​ស៊ី​(Los Angeles Galaxy) នៅ​ក្របខ័ណ្ឌ MLS ក្នុង​វ័យ​៣៧​ឆ្នាំ​។
​ ​
​បើទោះបី​ជាមាន​វ័យ​ចំណាស់​មែន ប៉ុន្តែ​លោក ម៉ុក​ជី នាយ​ប្រតិបត្តិ​ក្លិប ជី​វេន​ទុ​ស ជឿថា កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​នៅ​អាចធ្វើ​ការងារ​បាន​។​
​ ​
​លោក ម៉ុក​ជី បាន​និយាយថា “​នេះ​អាចជា​អ្វីមួយ​ដែល​គ្មាន​ប្រយោជន៍​។ ស្លា​តាន់ មាន​រាងកាយ​ល្អ ដែល​អាចជួយ​ឲ្យ​គាត់​នៅ​លេង​បានល្អ​ក្នុង​វ័យ​បែបនេះ ដូចជា​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដែរ​”​។​
​ ​
​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ល្បីល្បាញ​មែនទែន ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​តម​ក កាលពី​ឆ្នាំមុន​។ កីឡាករ​រូបនេះ​រកបាន​២២​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៧​លើក​នៅ រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ​អាមេរិក​ហើយ​នៅ​រដូវ​កាល​នេះ​រកបាន​១៦​គ្រាប់​ក្នុងការ បង្ហាញមុខ​១៩​លើក​។​
​ ​
​ស្លា​តាន់ មិនមែនជា​កីឡាករ​ថ្មី​សម្រាប់​ក្របខ័ណ្ឌ Serie A នោះទេ ដោយ​ធ្លាប់​លើក​ពាន កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​បី​លើក​នៅ​អ៊ីតាលី​រួចហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​