ប្រធាន​ក្លិប ណា​ប៉ូ​លី ប្រាថ្នា​ចង់យក​លោក កា​ឡូ អែន​សេ​ឡូ​ទី មកវិញ បើ​គ្រូបង្វឹក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត់​ទូ​សូ ត្រូវ​បណ្តេញចេញ​

121
ចែករម្លែក

​លោក អូ​រ៉េ​លី​អូ ដឺ ឡូ​រិ​នទី​ស (Aurelio De Laurentiss) ប្រធាន​ក្លឹប Napoli បាន​សម្តែង​ការ សោកស្តាយ​ជុំវិញ​ការបណ្តេញ​អតីត​គ្រូបង្វឹក​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ហើយ​បានដាក់​ជំនួស​ដោយ​លោក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត​ទូ​សូ (Gennaro Gattuso) ។​
​ ​
​លទ្ធផល​នៅក្រោម​ការដឹកនាំ​របស់ ហ្គា​ត​ទូ​សូ មិនបាន​ប្រសើរឡើង​នោះទេ ស្របពេល ពួកគេ​ប្រកួត​ចាញ់​ក្រុម Fiorentina ២-០ កាលពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាញ់​បួន​ក្នុង ៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ Serie A ។​
​ ​
លោក ដឺ ឡូ​រិ​នទី​ស ចង់បាន​លោក អែន​សេ​ឡូត​ទី ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប អេ​វឺ​តុ​ន​(Everton) វិល​ត្រឡប់មក​ដឹកនាំ​វិញ​។ ទោះបីជា​យ៉ាងណា​លោក ហ្គា​ត់​ទូ​សូ​នៅពេលនេះ​គ្រោង​នឹង​ដឹកនាំ ក្រុម​ចូលរួម​ហ្វឹកហាត់​។​
​ ​
លោក ហ្គា​ត់​ទូ​សូ បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុម​ហើយ​ពួកគេ​បានធ្វើការ សម្រេចចិត្ត​ចូល​ហ្វឹកហាត់​។ វា​គឺជា​ការសម្រេចចិត្ត​រប​ស់​ពួកគេ​។ យើង​ត្រូវតែ​ស្វែងរក ដំណោះស្រាយ ពីព្រោះ​អ្វីដែល​យើង​កំពុង​ធ្វើ​នៅពេលនេះ​មិនទាន់​គ្រប់គ្រាន់​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) និង​លោក ហ្គេ​ន​ណា​រ៉ូ ហ្គា​ត​ទូ​សូ (Gennaro Gattuso)