ប្រធាន​ក្លិប បៃ​យឺន ម៉ូ​និ​ច​លោក រូ​ម៉េ​នី​កេ អះអាងថា ក្លិប​អាច​នឹង​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​គ្រូបង្វឹក បណ្តោះអាសន្ន ហាន​ស៊ី ហ្វ្លី​ក

123
ចែករម្លែក

គ្រូបង្វឹក ហាន​ស៊ិ ហ្វ្លី​ក (Hansi Flick) អាច​នឹង​បន្ត​ដឹកនាំ​ក្រុម​បៃ​យឺន ម៉ូ​និ​ច ( Bayern Munich) ហួស​ពី​ដំណាច់​រដូវ​កាល​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយក​ប្រតិបត្តិ​ក្លិប​នេះ​។​
​ ​
លោក ហ្វ្លី​ក ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​នៅ​កាលពី​ខែវិច្ឆិកា​នេះ បន្ទាប់ពី​ក្លិប នេះ​បណ្តេញ​គ្រូបង្វឹក នី​កូ កូ​វ៉ា​ក (Niko Kovac) ។ ក្រុម Bayern ហាក់ដូចជា​ធ្វើបាន​ល្អ​គួរសម ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​វ័យ​៥៥​ឆ្នាំ​រូបនេះ ស្របពេល​លោក​បាន​ជួយ​ក្រុម​នេះ​ឡើង មកឈរ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ Bundesliga ដោយ​នាំមុខ​ក្រុម RB Leipzig ១​ពិន្ទុ​។​
​ ​
តាម​ព័ត៌មាន​ថា លោក ហ្វ្លី​ក បាន​សម្តែង​ការខកចិត្ត​ជុំវិញ​កង្វះ​ការវិវឌ្ឍ​នៅក្នុង​ការចរចា ប៉ុន្តែ​លោក ខាល ហេន រូ​ម៉េ​នី​កេ (Karl Heinz Rummenigge) នាយក​ក្លិប Bayern បាន​អះ អាង​ថា នឹងមាន​ការចុះ​កិច្ចព្រមព្រៀង​ថ្មី​ក្នុងពេល​ឆាប់ៗ​នេះ​។​
​ ​
លោក ហ្វ្លី​ក ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ម្តងទៀត​កាលពី​យប់​ថ្ងៃ​អង្គារ នៅពេល​ក្រុម Bayern យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី​៣-០ នៅ​ជើង​ទី​១​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពានលី​ក​។​
​ ​
បន្ទាប់ពី​ការប្រកួត​នេះ លោក ហ្វ្លី​ក បាន​និយាយថា “​ប្រាកដ​ណាស់ វា​គឺជា​លទ្ធផល​ដ៏​ល្អសម្រាប់​យើង​។ ក្រុម​ទាំងមូល​លេង​តាម​ផែន​ការដែល​បានដាក់​ចេញ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

គ្រូបង្វឹក ហាន​ស៊ិ ហ្វ្លី​ក (Hansi Flick)