ប្រធាន​ក្លិប ស្ព​រ​ធី​ង លី​ស​ប៊​ន អះអាងថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹងត្រូវ​ចំណាយ លើសពី ៥៦​លាន​ផោន​

211
ចែករម្លែក

​លោក ហ្វ្រេ​ដឺ​រី​កូ វ៉ា​រ៉ា​ន​ដាស (Frederico Varandas) ប្រធាន​ក្លិប​ស្ព​រ​អី​ង លី​ស​ប៊​ន​( Sporting Lisbon) បាន​អះអាងថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹងត្រូវ​ដាក់សំណើ​៥៦ លាន​ផោន ប្រសិន​ពួកគេ​ចង់បាន​ឱកាស​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) នៅ​រដូវក្តៅ​នេះ​។

​យូ​ណាយ​ធី​ត​បានកំណត់​ហ្វឺ​ណាន​ដេ​ស​ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ផ្ទេរ​សំខាន់ៗ​ស្របពេល​មាន​សេចក្តីរាយការណ៍​ថា​ក្រុម​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​កំពុង​ត្រៀមខ្លួន​ដាក់សំណើ​៥០​លាន​ផោន​សម្រាប់​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។

​ទោះបីជា​យ៉ាងណា វា​ទំនងជា​ថា យូ​ណាយ​ធី​ត​នឹងត្រូវ​ដាក់សំណើ​ច្រើនជាង​នេះ ប្រសិនបើ​ឲ្យ​កិច្ចព្រមព្រៀង​មួយ​លេចចេញ​ជា​រូបរាង​។

​លោក វ៉ា​រ៉ា​ន​ដាស បាន​និយាយថា “​ខ្ញុំ​មិនដឹងថា តើ​មាន​ក្លិប​ប៉ុន្មាន​ទេ​ដែល​ចាប់ អារម្មណ៍​។ អ្វីដែល​ខ្ញុំ​ដឹង មានការ​ជជែក​ច្រើន ដោយ​ខ្លះ​ថា ៥៥​លាន​ផោន ខ្លះ​ថា ៦២​លាន​ផោន ប៉ុន្តែ​ប្រាកដ​ណាស់ គាត់​មិនទាន់​ចាកចេញ​ទេ​”​។

​ហ្វឺ​ណាន​ដេ​ស ធ្វើបាន​ល្អ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨/ ២0១៩ ជាមួយ​ក្លិប Sporting ស្របពេល​ខ្សែបម្រើ​រូបនេះ​រកបាន​៣២​គ្រាប់​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។

​វត្តមាន​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ នឹង​ជួយ​បន្ថែម​កម្លាំង​ប្រយុទ្ធ​សម្រាប់​តំបន់ បម្រើ​របស់​យូ​ណាយ​ធី​ត ប៉ុន្តែ​ក្លិប Sporting អន្ទះសា​ចង់បាន​ប្រាក់​ច្រើន​តាម​ដែល​អាច ធ្វើបាន​សម្រាប់​កីឡាករ​រូបនេះ​។

​រហូតមកទល់​ពេលនេះ យូ​ណាយ​ធី​ត​បាន​ផ្ទេរ​កីឡាករ​ពីររូប​នៅ​រដូវ​កាល​ទិញដូរ​នេះ ស្របពេល​កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា (Aaron Wan Bissaka) និង ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) បាន​ផ្ទេរ​ពី​ក្លឹប Crystal Palace និង​ក្លឹប Swansea បន្តបន្ទាប់​គ្នា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ