ប្រធាន​គណបក្ស​ឃុំ​, ជំទប់​ទី​១, ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាច្រើន​ទៀតហើយ​ប្រកាស​សុំចូល​រួមជាមួយ បក្ស​ប្រជាជន​កម្ពុជា​ ​

294

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ ប្រធាន​គណបក្ស ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​ជាច្រើន បាន​សរសេរ​លិខិត ប្រកាស​ចាកចេញ​ពី​បក្ស​របស់ខ្លួន ដោយបាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ ​
​ថ្នាក់ដឹកនាំ និង​សមាជិក​មូលដ្ឋាន​របស់​គណបក្សប្រឆាំង ចំនួន​៦​នាក់ ដែល​បង្ហាញ​ការ​អស់ជំនឿ​ទាំងស្រុង ទៅលើ​មេដឹកនាំ​របស់ខ្លួន រហូត​ប្រកាស​ចាកចេញ និង​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ បក្ស​កាន់អំណាច​នោះ រួមមាន​៖

​ទី​១.​ខេត្តកំពង់ស្ពឺ​ម្នាក់ ប្រធាន​ប្រតិបត្តិ​គណបក្ស​ឃុំ និង​ជា​ជំទប់​ទី​២ ឃុំ​មានជ័យ ស្រុក​ឧដុង្គ​
​ទី​២.​ខេត្តកំពង់ចាម​ម្នាក់ សមាជិក​ក្រុមប្រឹក្សាឃុំ​ស្រក ស្រុក​កំពង់សៀម​
​ទី​៣.​ខេត្តបាត់ដំបង់​ម្នាក់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​
​ទី​៤.​ខេត្តកំពត​៣​នាក់ ប្រធាន​គណបក្ស​ឃុំ​តា​កែន ស្រុក​ទឹកឈូ​, ជំទប់​ទី​១ ឃុំ​បឹង​ទូក ក្រុង​កំពត និង​សមាជិក​ក្រុមប្រឹក្សា សង្កាត់​កំពង់បាយ ក្រុង​កំពត
​ទី​៥.​ខេត្តកំពង់ធំ​ម្នាក់ សមាជិក​ក្រុមប្រឹក្សាឃុំ​ប្រឡាយ ស្រុក​សន្ទុក ខេត្ត​កំពង​ធំ​។​
​ ​
​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​ក៏មាន​ជំទប់​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​១៦​រូប​ផងដែរ​សម្រេច​ផ្លាស់ប្តូរ​ជីវភាព​​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​៖​ខេត្តកំពង់ធំ​ចំនួន​៤​នាក់​, ខេត្តកំពង់ចាម​មាន​ចំនួន​៣​នាក់​, ខេត្តព្រះវិហារ​ម្នាក់​, នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​ម្នាក់​, នៅ​ខេត្តកំពត​មាន​ម្នាក់​, នៅ​ខេត្តបន្ទាយមានជ័យ​មាន​ម្នាក់​, នៅ​ខេត្តព្រៃវែង​មាន​៣​នាក់​,​នៅ​ខេត្ត​ឧ​ត្ត​រ​​មានជ័យ​មាន​ម្នាក់ និង​ខេត្តក្រចេះ​មាន​ម្នាក់​៕​ដោយ​៖​វិបុល​/sn