ប្រធាន​គណបក្ស​ពន្លឺ​ថ្មី​អបអរសាទរ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦

925
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ខណៈដែល​រដ្ឋសភា​នីតិកាល​ទី​៦​បានផ្តល់​សេចក្តីទុកចិត្ត​លើ​ប្រមុខ​រាជរដ្ឋាភិបាល​និង​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​អបអរសាទរ​ចំពោះ​សម្តេ​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​ឈានទៅ​ដល់ត្រើយ​សុភមង្គល​ពិតប្រាកដ​ឲ្យ​បាន​សុខ​ទាំង​មនុស្ស សុខ​ទាំង​សត្វ សុខ​ទាំង​ធម្មជាតិ នៅក្នុង​ទឹកដី​អច្ឆរិយៈ​នេះ​។​

គណៈរដ្ឋមន្រ្តីអាណត្តិទី៦

លោក នួន សុខា​វី បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​វីរៈបុរស​រដ្ឋ​ដ៏​ឆ្នើម​មួយ​រួប​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​តែងតែ​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេស​សៈ​។ ជាពិសេស​សម្តេច​បា​នប​ង្រួ​ប​បង្រួម​ជាតិ បង្កើត​ឲ្យ​មាន​សន្តិភាព​រក​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពសុខដុមរមនា​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​មានការ​រីកចំរើន​គួរ​ជាទី​មោទន​។​

សូមជម្រាបថា​សម្តេច​តេ​ជោ​ហ៊ុនសែន​ត្រូវបាន​រដ្ឋសភាផ្តល់សេចក្តីទុកចិត្តជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨៕​សរន​

រូបថតៈ លោកនួន សុខាវី ប្រធានគណបក្សពន្លឺថ្មី