ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ប្រគល់​ផ្ទះ​១​ខ្នង​ជូន​អតីតយុទ្ធជន​នៅ​ស្រុក​ជាំ​ក្សាន្ត​

210
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​អ៊ុន​ចាន់​ដា​ប្រធាន​គណៈកម្មាធិការ​គណៈបក្ស​ខេត្ត​វិហារ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បានប្រគល់​ផ្ទះ​១​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។​ផ្ទះ​នេះ​ជូន​ឈ្មោះ​វង់​វ៉ុ​ន​ជា​អតីតយុទ្ធជន​មាន​ប្រពន្ធ​ឈ្មោះ​ហៀ​ម​ហុក​មានកូន​៦​នាក់​មាន​ទីលំនៅ​នៅ​ភូមិ​ក្រឡាពាស​ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​អភិបាលខេត្ត​បាន​ណែនាំ​និង​ផ្តាំផ្ញើ​សូមឱ្យ​ខិតខំ​បង្កបង្កើនផល​ដាំ​ដំណាំ​រួមផ្សំ​បន្ថែម​ហើយ​ត្រូវ​ថែរក្សា​សុខភាព​។​ក្នុងនោះ​លោក​ក៏បាន​លើកឡើងថា​ត្រូវធ្វើ​យ៉ាងណា​បញ្ជូន​កូនតូច​ទៅ​សាលា​ដើម្បី​ទទួលបាន​ការអប់រំ​ពី លោកគ្រូ អ្នកគ្រូ​។​និង​ឧបត្ថម្ភ​នៅ​គ្រឿង បរិភោគ សម្ភារៈប្រើប្រាស់​មួយចំនួន និង​ថវិកា​ចំនួន ៥០០.០០០​រៀល​ផងដែរ​។​

​ជាមួយនេះ​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​នេះដែរ​លោក​អ៊ុន​ចាន់​ដា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចាស់ជរា​គ្មាន​ទីពឹង​។ ជនពិការ​មាន​ជីវភាព​ខ្វះខាត​សរុប​ចំនួន ៥៧ គ្រួសារ (​ភូមិ​ព្រីង​ធំ ២៦ គ្រួសារ ភូមិ​ក្រឡាពាស ៣១ គ្រួសារ​)​ស្ថិត​ត​ក្នុង​ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕S/​