ប្រធាន​គណៈ​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បង្ហាញថា កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​

611
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ លោកស្រី គ្រឿង ធិ​ម៉ា​យ សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​គណ​:​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន បង្ហាញថា កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​។​លោកស្រី​បានអោយដឹង​ក្នុងឱកាស​អញ្ជើញ​មក​បំពេញ ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ​។​

លោកស្រី គ្រឿង ធិ​ម៉ា​យ បាន​មានប្រសាសន៍ថា ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោល​នយោ​បាយ​​​ដោយ​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​អាទិភាព ជា​ក្បាលម៉ាស៊ីន និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​អ្នកវិនិយោគ​បរទេស ដោយ​គ្មាន​ប្រកាន់​ជាតិ​សាសន៍​នោះ បាន​ជំរុញ​កំណើន​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​យ៉ាង​លឿន ជាពិសេស​ខាង​ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ និង ទីផ្សារ​ពលករ ដែល​តែងតែមាន​យោកយល់​រវាង​គ្នា​និង​គ្នា ដែល​អនុគ្រោះ​ដល់​ធុរកិច្ច ទើប​កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​។​

លោកស្រី បាន​បន្តថា តាមរយៈ​នៃ​ការធ្វើ​ទស្សនកិច្ច​នាពេលនេះ គណៈប្រតិភូ ទទួលបាន​ព័ត៌មាន​ល្អៗ ដែលជា​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា លើ​វិស័យ​ដែលមាន​សក្កា​នុព​ល​ជាច្រើន​នៅ​កម្ពុជា ដូចជា​វិស័យ​អចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ជាដើម ជាពិសេស ពិតជា​ទទួលបាន​ផលប្រយោជន៍​ច្រើន ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា៕B