ប្រធាន​បច្ចេកទេស​ក្លិប​ជូ​វេន​ទុ​ស នឹង​ចរចា​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ជុំវិញ​លទ្ធភាព ផ្ទេរ មែន​ហ្ស៊ូ ឃី​ក​

229
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​ជូ​វេន​ទុ​ស​( Juventus) កំពុង​ចរចា​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជុំវិញ កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ក្រូ​អាស៊ី ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក (Mario Mandzukic) នៅ​ខែម​ករានេះ​។​
​ ​
​គេ​ជឿថា ប្រធាន​បច្ចេកទេស​ក្លឹប​លោក ហ្វា​ប៊ី​អូ ប៉ា​រ៉ា​ទី​ស៊ី (Fabio Paratici) បាន​ដំណើរ​ទៅ ប្រទេស​អង់គ្លេស ដើម្បី​ចរចា​ជាមួយ​សម​ភាគី​នៅ​ទីក្រុង​ឡុង​ដ៍​។​
​ ​
​ក្លិប​យូ​ណាយ​ធី​ត​កំពុង​ព្យាយាម ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ ក្នុងតម្លៃ​១៣​លាន​ផោន ខណៈ​ពួកគេ​មានបំណង​ពង្រឹង​រដូវ​កាល​របស់ខ្លួន​ឡើងវិញ​។​
​ ​
ក្លិប Juventus អន្ទះសា​ចង់​ជម្រុះ​ខ្សែប្រយុទ្ធ មែន​ហ្ស៊ូ​ឃី​ក ដែល​មិនបាន​បង្ហាញមុខ​នៅឡើយ នៅក្រោម​ការដឹកនាំ​រប​ស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Mauricio Sarri) នៅ​រដូវ​កាល​នេះ​។​
​ ​
​មែន​ហ្ស៊ី​ឃី​ក ហ្វឹកហាត់​ឆ្ងាយ​ពី​កីឡាករ​ផ្សេងទៀត​ក្នុង​ក្រុម ដើម្បី​រក្សា​កម្រិត​លេង​របស់ខ្លួន​។​
​ ​
មែន​ហ្ស៊ូ​ឃី​ក បាន​ច្រានចោល​ឱកាស​ចាកចេញ​កាលពី​រដូវក្តៅ នៅពេល​មានការ​ទទួលយក​កិច្ច ព្រមព្រៀង​ជាមួយ​ក្លិប​មួយ​នៅ​ប្រទេស​កាតា​។​
​ ​
យូ​ណាយ​ធី​ត​ចង់បាន​ប្រព័ន្ធ​ប្រយុទ្ធ​ខ្លាំង​ជាង​នេះ ស្របពេល​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) និង អែន​ថូ​នី ម៉ា​សល (Anthony Martial) គឺជា​កម្លាំង​ស្នូល​តែ​ពីរ​នាក់​គត់​នៅ ពេលនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក (Mario Mandzukic)