ប្រធាន​ផ្សារ​ដើម​គរ​ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​និង​លុប​ជង្ហុក​ជុំវិញ​ផ្សារ​

151
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​លោក​សេង​សារ៉ន​ប្រធាន​ផ្សារ​ដើម​គរ​បាន​ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​និង​លុប​ជង្ហុក​ជុំវិញ​ផ្សារ​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​សេវា​ល្អ​។​ការធ្វើ​អនាម័យ​ជុំវិញ​ផ្សារ​តាម​សំណូមពរ​របស់​អាជីវ​ករ​ដែល​លោក​សេង​សារ៉ន​ប្រធាន​ផ្សារ​និង​វិនិយោគ​ចំណតរថយន្ដ​។​តែង​រៀបចំ​សណ្ដាប់ធ្នាប់​អនាម័យ នៅ​ចំណតរថយន្ត​ផ្សា​ដើម​គរ​ជាប្រចាំ​។

​លោក​ប្រធាន​វិនិយោគ​ចំណតរថយន្ដ​បាន​ដឹកនាំ​កម្លាំង​ចាក់សាប​ជួសជុល​លុប​សំបុកមាន់​លាបថ្នាំ​ដាក់​ទង់ជាតិ​នៅ​ចំណតរថយន្ដ​ធំ​បេន​រថយន្ត​ដីក្រហម​សម្អាត​បរិស្ថាន​ជុំវិញ​ដងផ្លូវ​អម​បរិវេណ​ផ្សារ​។​តាម​អាជីវករ​បានលើកឡើង​ថា​ដោយមាន​ការចង្អុល​បង្គា​ប់​ពី​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ច​ង្អុ​រ​បង្ហាញ​ដល់​អាជ្ញាធរ​គណៈ​គ្រប់គ្រង​ផ្សារ​ស្ទុះស្ទារ​សហការ​រួមគ្នា​សម្អាត​បរិស្ថាន​ធ្វើឱ្យ​អាជីវករ​ប្រជាពលរដ្ឋ​ទូរ​ទៅ​មាន​ពេញចិត្ត​។​

​សូមបញ្ជាក់ថា​ផ្សារ​ដើម​គរ​មិនមាន​ការផ្លាស់ប្ដូរ​ទីតាំង​ឡើយ​ដោយ​ទុកឱ្យ​អាជីវករ​នៅ​លក់​ដូចដើម​ដដែល​។​តែ​ចំពោះ​ផ្សារ​នាគ​មាស​ដែលមាន​បោះ​ដុំ​បន្លែ​ផ្លែឈើ​គឺ​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​លក់​បោះ​ដុំ​និង​លក់រាយ​នៅ​បឹង​តា​ម៉ោ​ក​ជំនួស​វិញ​។​ចំណែក​ទីតាំងនៅ​ផ្សារ​នាគ​មាស​និង​ប្រែក្លាយ​ឱ្យទៅជា​មណ្ឌល​សម្រាប់​កម្ម​វិធី​ជប់លៀង​មង្គលការ​។​ល​។​នេះ​បើតាម​តាម​បញ្ជាក់​ពី​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នាពេល​កន្លងមក ៕S/​