ប្រធាន​ផ្សារ​សាមគ្គី​យក​សួន​ដី​ចំណីផ្លូវ​សាធារណៈ​ធ្វើជា​កន្លែង​លក់ដូរ​ពលរដ្ឋ​ជាង​២០០​នាក់​តវ៉ា​

115
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាមគ្គី​៣​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​ជាង​២០០​នាក់​ផ្ទុះ​ការតវ៉ា​ប្តឹងទៅ​អាជ្ញាធរ​សង្កាត់​។​បន្ទាប់ពី​ប្រធាន​ផ្សារ​សាមគ្គី​យក​ដី​ចំណីផ្លូវ​សួនច្បារ​ទីសាធារណៈ​មក​អង្កន់​ជាទី​កន្លែង​សម្រាប់​អាជីវករ​លក់ដូរ​។​បង្ក​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​ខណៈដែល​ក្នុង​ផ្សារ​មាន​កន្លែង​ត្រឹមត្រូវ​មិន​នាំគ្នា​ទៅ​លក់ដូរ តាម​ទីសាធារណៈ​ទៅវិញ ។​

​តាម​ប្រជាពលរដ្ឋ​បានលើកឡើង​ថា​ដី​ចំណីផ្លូវ​សួនច្បារ​សាធារណៈ​ជា​សោ​ភ័​ណ្ឌ​ភាព​សម្រាប់​មូលដ្ឋាន ម្យ៉ាង​ជា​សម្បត្តិ​រដ្ឋ​ផង បែ​ជា​លោក កូយ ចាន់ថន ជា​ប្រធាន​ផ្សារ​សាមគ្គី ទើប​មកកាន់​ថ្មី​បាន​៦​ខែ យក​ទី​សួន​សាធារណៈ​មក​អង្កន់​ធ្វើជា​កន្លែង​សម្រាប់​អាជីវករ​លក់ដូរ​ទៅវិញ​។​ក្នុងនោះ​បង្ក​ផលប៉ះពាល់ សណ្តាប់ធ្នាប់ សុ​វត្តិភាព​ក្នុង​មូលដ្ឋាន​ត្រូវបាន​ពលរដ្ឋ ប្តឹងទៅ​អាជ្ញាធរ​៣​លើក​មកហើយ​។

អាជ្ញាធរ​ហៅ​ប្រធាន​ផ្សារ​ទៅ​សាកសួរ​លើក​គេចវេស​ទាំង​៣​លើក​លុះ​មកដល់​ល្ងាច​ថ្ងៃទី​២២​នេះ​ពលរដ្ឋ​ផ្ទុះ​តវ៉ា​សារជាថ្មី​អាជ្ញាធរ​បាន​ហៅ​ប្រធាន​ផ្សារ​សាមគ្គី​មក​សាកសួរ​តែ​មិន​ព្រមទៅ​ដោះស្រាយ​រហូតដល់​អាជ្ញារ ចាត់វិធានការ​ក្តៅ យក​រ៉ឺម៉ក​កង់​បី​ទៅតាម​ដឹក យក​ប្រធាន​ផ្សារ មក​សាលាសង្កាត់ ។​

​តាម​ប្រជាពលរដ្ឋ​សំណូមពរ​សូមឱ្យ​ទុក​ដី​សួន​សាធារណៈ​ជា​សម្បត្តិ​រដ្ឋ​ដដែល​ហើយ​ដំណោះស្រាយ​យ៉ាងណា​នោះ​តាម​អាជ្ញាធរ​បានឱ្យដឹងថា​ប្រធាន​ផ្សារ​យល់ព្រម​រុះរើ​តូប​គ្រែ​ទាំងនោះ​ចេញ​វិញ​ខណៈដែល​សម្តី​ពិត​ចេញពី​លោក​ប្រធាន​ផ្សារ អ្នកព័ត៌មាន​មិនបាន​ជួប​ផ្ទាល់​ឡើយ ៕S/​