ប្រធាន​ផ្សារ​សាំ​ហាន់​យក​ផ្លូវ​នឹង​ចិញ្ចើមផ្លូវឲ្យ​ជា​ជីវ​ករ​ដាក់តាំង​ទំនិញ​លក់ដូរ ​ដើម្បី​បង្កើន​ប្រាក់​ចូល​ហោប៉ៅ​មិន​ខ្វល់​រឿង​ស្ទះចរាចរណ៍​

1256
ចែករម្លែក

ដោយៈសាវ​រក្ស​/​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ធ្វើដំណើ​ឆ្លងកាត់​ចំណុច​ផ្សារ​សាំ​ហាន់​មាន​ការមិន​ពេញចិត្ត​រអ៊ូរទាំ​ពី បញ្ហា​កកស្ទះ​ចរាចរណ៍​ ដែល​ប្រធាន​ផ្សារ​សាំ​ហាន់​យក​ចិញ្ចើមផ្លូវ​បណ្តែត បណ្តោយ​អោយ​អាជីវក​រដាក់តុ គ្រែ ឆ័​ត្រ តាំង​ទំនិញ​លក់ដូរ​យ៉ាង​អណាធិប្បតេយ្យ​ ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នឹង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង។

​បើ​និយាយ​មួយបែប​ទៀត គឺ​យក​ដងផ្លូវ​ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​មិនបាន​គិត​បញ្ហា​ប៉ះពាល់ ជា​សាធារណៈ បង្ក​ឲ្យ​ក​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ។​

​តាម​សម្ដី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បាន​លើក​ឡើ​ថា ផ្សារ​សាំ​ហាន់ចំណុច​ផ្លូវបំបែក​ជា​បួន​ផ្លូវ​១០៥​កែង​ផ្លូវ​៦២R សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​លើកលែងតែ​ពេលយប់​ពាក់កណ្ដាល​អធ្រាត្រ​គ្មាន​អ្នក​ដាក់តាំង​ទំនិញ​លក់ដូរ​ទើប​លែង​កកស្ទះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អ្នកដំណើរ រអ៊ូរទាំ​នឹង​រិះគន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ក៏ដូចជា​លោក​ប្រធាន​ផ្សារ​សាំ​ហាន់​មិន​គិតដល់​ផលប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​។ គិតតែ​ប្រយោជន៍ ផ្ទាល់ខ្លួន គាប់គួរ​ថ្នាក់លើ គ្រាន់​បាន​ចំណូល​ញាត់ ហោប៉ៅ​? បានកំណត់​អោយ​អាជីវករ​ដាក់តាំង​ទីល​ក់ ដូរ​បែបនេះ មិន​ត្រឹមតែ​យក​ចិញ្ចើម​ផ្នែក​ខាងលើ​ទេ ថែមទាំង​ដាក់​តុ គ្រែ ឆ័​ត្រ មកលើ​ដងផ្លូវ​ទៀត ប្រហែលជា​លោក អ្នក​ដែល​ពាក់ព័ន្ធ​ផ្សារ គិតថា​ធ្វើបែបនេះ​សប្បាយ​យកលុយ​ហើយ​មើលទៅ​?

​តាម​មហាជន​បានលើកឡើង​ទៀតថា អស់លោក​ដែល​ពាក់ព័ន្ធ​ផ្សារ​សាំ​ហាន់​ជឿ​ហើយ​ថាស​ប្បាយ ពី​ការប្រមូល​លុយ ពី​ថ្លៃឈ្នួល ពី​ការ​ដាក់តាំង​លក់​លើផ្លូវ ។ តែ​ពលរដ្ឋ អ្នកធ្វើដំណើរ​វេទនា នៅពេល​ឆ្លងកាត់​ម្តងៗ កកស្ទះ​ចរាចរណ៍ បាត់អស់​សោ​ភ័​ណ្ឌ​ភាព​សណ្តាប់​ធ្នាប់​ដងផ្លូវ​សាធារណៈ​បង្កដោយ​បាតុភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ ជា​រៀងរាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លង​កាត់ទ​ទូច​ស្នើសុំ គណៈ​ម្មា​ធិ​ការគ្រប់គ្រង​ផ្សារ អាជ្ញាធរ ពាក់​ព័​ន្ឋ​ខណ្ឌ​ឬ​ស្សី​កែវ មេត្តា​យោគយល់ ជួយ​ចុះមក​រៀបចំ​សណ្ដាប់ធ្នាប់ ដងផ្លូវ​ចំណុច​ខាងលើ​ផង​គ្រាន់​ចរាចរណ៍​ឆ្លងកាត់ កុំ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន សូម​គិតពី​ប្រជាពលរដ្ឋ អ្នកដំណើរ​ខ្លះ​ផង​ទាន​ប្រុស​៕​B/