ប្រធាន​ព​ន្ធ​នាគារ​ខេត្តកំពង់ស្ពឺ​គំរាម​ចាប់​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដាក់​ព​ន្ធនាគារ​

672
ចែករម្លែក

​ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ម្នាក់ ​ត្រូវបាន​លោក ​ទីន ​វណ្ណ​នី ​ប្រធាន​ព​ន្ធ​នាគារ​ដកយក​កាំ​មេ​រ៉ា​ថតរូប​និង​គំរាម​ចាប់​ដាក់​ព​ន្ឋ​នាគារ ​ក្រោយពី​ពិរទ្ធ​ជន​ម្នាក់​បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែតុលា​ ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ​កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែតុលា​ មាន​ពិរុទ្ធ​ជន​ម្នាក់​មានឈ្មោះ​ សាយ ​ប្រុស​ធី ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​គង ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ ​ត្រូវបាន​តុលាការខេត្ត​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ​នៅ​ព​ន្ឋ​នាគារ​ខេត្ត​ករណី​ប្រើប្រាស​គ្រឿងញៀន​ដែល​បាន​ឃាត់ខ្លួន​កាលពីដើម​ខែឧសភា​ ឆ្នាំ​២០១៨ ។

​រហូតមកដល់​ល្ងាច​ថ្ងៃ​កើត​ ត្រូវបាន​មន្ត្រី​អភិរក្ស​ព​​ន្ធនាគារ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ​តែ​អកុសលជនរងគ្រោះ​បាន​ស្លាប់​។

​ប្រភព​បាន​បន្តថា​ជន​រងគ្រោះ​ដែល​ស្លាប់​នេះ​មាន​ជំងឺមហារីក​បេះដូង​ធ្ងន់ធ្ង ​ទើប​ក្រុមគ្រូពេទ្យ​មិនអាច​សង្គ្រោះបាន​។​

​ក្រោយពី​ជនរងគ្រោះ​ស្លាប់​ហើយ​មន្ត្រី​ជំនាញ​និង​លោក​ព្រះរាជអាជ្ញារង ​លោក ​អ៊ូរ ​ផាត ​បាន​បង្កើត​គណៈកម្មកា​រចម្រុះចុះទៅ​ធ្វើ​លិ​ខិ​ត​ប្រគល់​សព្វ​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​នៅពេល​ប្រគល់​សព​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​មានឈ្មោះ​ ខៀវ ​ថុ​ឃា​ បាន​យក​កាំ​ម៉េ​រ៉ា​ថតរូប​រួមគ្នា ​ដើម្បី​ទុកជា​ឯកសារ​ ស្រាប់តែ​លោក​ ទីន ​វណ្ណ​នី ​បាន​ប្រតិត​កម្ម​និង​ប​មន្ត្រី​អភិរក្ស​ទៅ​ដកយក​កាំ​ម៉េ​រ៉ា​និង​គំរាម​ចាប់​មន្ត្រីនគរបាល​រូបនោះ​ដាក់​ព​ន្ធ​នាគារ ​ព្រោះ​ថតរូប​គ្មាន​កា​អនុញ្ញាត​ទើប​ធ្វើ​ឲ្យ​មហាជន​និង​មន្ត្រី​ជំនាញ​ព្រមទាំង​ក្រុម​គ្រួ​ទេ​ព្យ​មានការ​ភ័យខ្លាច​និង​ទង្វើ​របស់លោក​ ទីន​ វណ្ណ​នី ​ដែលជា​ប្រធាន​ព​ន្ធនាគារ​ផង ​និង​ជា​ម្ចាស់​ករណី​ផង​ បែ​រជា​ប្រើ​អំណាច​ដាក់​លើ​មន្ត្រីនគរបាល​តូចតាច​នៅ​និង​មុខ​មហាជន​ទៅវិញ​។​

​ក្រោម​ការលើកឡើង​ពី​មន្ត្រីនគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ថា ​ត្រូវបាន​លោក ​ទីន ​វណ្ណ​នី​ គំរាម​ចាប់​ដាក់​ព​ន្ធនាគារ​នោះ​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែតុលា ​ឆ្នាំ​២០១៨ ​រស្មី​កម្ពុជា​បាន​ទូរស័ព្ទ​ទៅ​លោក ​ទីន​វណ្ណ​នី ​ដើម្បី​សុំ​ការ​បកស្រាយ​អំពី​រឿងរ៉ាវ​ដ៏ចម្រូងចម្រាស់​នេះដែ​រ ហើយ​លោក​ ទីន ​វណ្ណ​នី​ បាន​ប្រាប់ថា​លោក​កំពុង​រវល់​នៅ​ភ្នំពេញ​ ដោយ​លោក​ឲ្យ​ទំនាក់ទំនង​ទៅ​ជំនួយការ​របស់លោក​វិញ​ឈ្មោះ​រតនៈ​។

​ចំណែក​លោករតនៈ ​បាន​និយាយថា ​មូលហេតុ​ដែល​ដកយក​កាំ​ម៉េ​រ៉ា​ដោយសារ​ឈ្មោះ​ ខៀវ ​ថុ​ឃា ថ​ត​រូប​ជាប់​លោក ​ទីន ​វណ្ណ​នី​ ដោយ​មិន​មានកា​អនុញ្ញាត​ហើយ​កាំ​ម៉េ​រ៉ា​នេះ ​បានប្រគល់​ទៅ​លោក​ កែ​ច ​សុធា​ព្រះរាជអា​ជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ ពឺ​ជា​អ្នក​ប្រគល​ឲ្យ​ទៅ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​វិញ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែតុលា ​ឆ្នាំ​២០១៨​នេះ​ ។ ចំណែក​រឿងរ៉ាវ​ផ្សេង​ពីហ្នឹងង​លោក​មិនដឹង​ទេ​៕B