ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ “​ម​១” ធ្វើ​បុណ្យកឋិន​សាមគ្គី​ហែរ​ទៅ​អង្គ​មេត្រី​

1425
ចែករម្លែក
  • 8
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ឆែម សាវុធ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ “​ម​១” រួមទាំង​មន្ត្រី និង​ក្រុមគ្រួសារ​ចំណុះ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ រួមទាំង​ទណ្ឌិត និង​ពិរុទ្ធ​ទាំងអស់ បាន​ឯក​ច្ឆ័​ន​ផ្តួចផ្តើម​ធ្វើបុណ្យ​កឋិន​សាមគ្គី ដើម្បី​យកទៅ​ប្រគេន​ព្រះ​ភ​ក្ខុ​សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស (​បី​ខែ​) ក្នុង​វត្ត​អង្គ​មេត្រី ស្ថិតនៅក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ដើម្បី​ប្រមូល​បច្ច័យ​អោយ​ថ្លៃ​ជាង​ព្រះវិហារ ដែល​កំពុងដំណើរការ​សព្វថ្ងៃ​។​

​បុណ្យកឋិន​សាមគ្គី​នេះ បាន​ជួប​ជួបជុំ​ពុទ្ធបរិស័ទ​នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ធ្វើ​បទ​នមស្សការ ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ព្រះ​ធម្មទេសនា នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ “​ម​១” នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។ លុះ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ដង្ហែ​កឋិន​ទៅកាន់​វត្ត​អង្គ​មេត្រី និង​ដង្ហែ​ទក្សិណ​៣​ជុំ​ព្រះវិហារ និង​វេ​អង្គ​កឋិនទាន​ព្រមទាំង​ប្រកាស​បច្ច័យ​សម្រាប់​តម្កល់​ទុក​កសាង ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​អ្នក​ផ្តើមបុណ្យ​កឋិនទាន​មានដូចជា លោក​ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​ហេង ហាក់ អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ លោក​ចាន់ គឹម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក​បេ ឡា​ឡេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​លោក ឆែម សាវុធ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ “​ម​១” ទាំង​មន្ត្រី និង​ក្រុមគ្រួសារ​ចំណុះ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ រួមទាំង​ទណ្ឌិត និង​ពិរុទ្ធ​ទាំងអស់​៕

#