ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត ប្រកាស​រក​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ព្រៃនប់​

931
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរសរងគ្រោះ​ត្រូវ​ក្បាល​និង​ជើង​ធ្ងន់ធ្ងរ​ម្នាក់ ត្រូវបាន​ពលរដ្ឋ​ចិត្តធម៌​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដោយ​គាត់​ប្រាប់ថា ជនរងគ្រោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ តាំងពី​កណ្តាល​អា​ធ្រា​ត មក រហូតមកដល់​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៨​នេះហើយ ជនរងគ្រោះ​មិនមាន​ក្រុមគ្រួសារ​ឬ​សាច់ញាតិ មក​សួរសុខទុក្ខ​នៅឡើយ​ទេ​។​

​ប្រធាន​មន្ទីរ​បង្អែក​ខេត្ត​ព្រះសីហនុ លោក សេង ណុង បាន​ប្រាប់ថា មន្ទីរពេទ្យ​ត្រូវតែ​ប្រកាស​ស្វែងរក​សាច់ញាតិ​បុរស​ម្នាក់​(​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ម៉ោង​២​យប់ រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​មាន​អ្នកធ្វើដំណើរ​បាន​ដឹក មក​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​បុរសរងគ្រោះ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ម្តុំ​រោងចក្រ​ទឹកកក ក្នុងស្រុក​ព្រៃនប់ សន្លប់​បាត់បង់​ស្មារតី ដោយសារ​គ្រោះថ្នាក់​ប៉ះចំ​ក្បាល និង​ជើង​ធ្ងន់ធ្ងរ​៕