ប្រធាន​មន្ទីរ​ព័ត៌មាន​បាន​ជំរុញ​ឱ្យ​មន្ត្រីរាជការ​យកចិត្តទុកដាក់​លើ​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​

144
ចែករម្លែក

ដោយ​៖​សន​សក្តា​កំពង់ឆ្នាំង​៖​លោក​ម៉ម​ឈឿ​ម​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​និង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​បាន​ជំ​រុញឱ្យ​មន្ត្រី​នៅក្នុង​មន្ទីរ​ព័ត៌មាន​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ដូចជា​វិទ្យុ​FM​គេហទំព័រ​និង​ទូរទស្សន៍​អន​ឡាញ​របស់​មន្ទីរ​ឱ្យមាន​ប្រសិទ្ធភាព ។​

​លោក​ម៉ម​ឈឿ​ម​បាន​ជំរុញ​បែបនេះ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​កា​រិ​យា​លល័យ​ទូរទស្សន៍ និង​សម្រួល​ភារកិច្ច​ជូន​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ។​

​លោក​ម៉ម​ឈឿ​ម​បានបញ្ជាក់​ទៀតថា​ការធ្វើកំណែទម្រង់​វា​មាន​សារៈសំខាន់​ជាច្រើន​ចំពោះ​មន្ត្រីរាជការ​។​ពិសេស​គឺ​ការលុបបំបាត់​នូវ​ភាព​អសកម្ម​លុបបំបាត់​អំពើពុករលួយ​និង​មាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ​។​ត្រូវ​សហការគ្នា​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​មន្ទីរ​ថ្នាក់​នាំ​ការិយាល័យ​ដើម្បី​ឈានទៅ​សម្រេចបាន​តាម​ផែនការ​សកម្មភាព ហើយ​ទទួលបាន​សូ​ចនករ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក​ម៉ម​ឈឿ​ម​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការងារ​ជំនាញ​របស់ខ្លួន ត្រូវ​ចេះ​សាមគ្គី​គ្នា​រក្សា​ភាពថ្លៃថ្នូរ​មាន​សីលធម៌​ល្អ​។​តែ​ការពិត​រហ័ស​ទាន់សភាពការណ៍​ព្រមទាំង​យក​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុននឹង​ធ្វើការ​ផ្សព្វផ្សាយ ។​

​សូមបញ្ជាក់ថា​យោងតាម​ដីកា​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ត្រូវបាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក​ង៉ែត​ចន្ថា​ជា​ប្រធានការិយាល័យ​ទូរទស្សន៍​នៃ​មន្ទីរ​ព័ត៌មាន​ខេ​ត្កំ​ពង់​ឆ្នាំង​។​សម្រួល​ភារកិច្ច​លោក​ទី សារៈ​ពី​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​បុគ្គលិក​ផែនការ​គណនេយ្យ​មកជា​អនុប្រធាន​ការិយាល័យ​ព័​ត៌​​មាន និង​សោតទស្សន៍​,​។​

សម្រួល​ភារកិច្ច​លោក​កា​ហាន​ពី​អនុប្រធាន​ការិយាល័យ​ព័ត៌មាន​និង សោតទស្សន៍​មកជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​បុគ្គលិក​ផែនការ​គណនេយ្យ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​៕S/​