ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ជិត​៤០០​នាក់

176
ចែករម្លែក

ដោយ​៖​ហឹ​ង​ចូ​ច​/​កំពង់ឆ្នាំង​៖​មន្ទីរ​សាធារណៈការ​និង​ដឹក​ញ្ជូ​ន​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​បានរៀបចំ​ធ្វើ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​បុគ្គ​លិ​ក​កម្មករ​ចំនួន​៣៧៧​នាក់​។​ដោយបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​កែវ​ពៅ​ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​សខេង​និង​លោកជំទាវ ។​

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នាពេលនោះ​លោក​កែវ​ពៅ​បាន​ថ្លែងថា​ជា​រៀងរាល់ឆ្នាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​តែងតែ​ធ្វើ​ពិធី​ជួបជុំគ្នា​ក្នុង​១​ឆ្នាំ​២​ដង​។​គឹ​បុណ្យ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​និង​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​សាកសួរ​សុខទុក្ខ​គ្នា​និង​បង្កើន​ការ​សាមគ្គី​គ្នា​នៅក្នុង​អង្គភាព​ដោយ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​តែមួយ ។

​លោក​បានបញ្ជាក់​ទៀត​ការរីកចម្រើន​នៃ​វិស័យ​សា​ធារ​រណការ​គឺ​បានកើត​ឡើង​ពី​ការខិតខំ​របស់​យើងទាំងអស់គ្នា​ដែលជា​មន្ត្រី​បុគ្គលិក​កម្មករ​គ្រប់​ថ្នាក់​គ្រប់ផ្នែក​គ្រប់​ជំនាញ​ដែល​បាន​លះបង់​ពេលវេលា​ឆន្ទៈ​ស្មារតី​ក្នុង​បំពេញ​បេសកម្ម​។​ធ្វើឱ្យ​គ្រប់​វិស័យ​ទាំំ​ង​អស់​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ដូច​ជាការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​

​លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​បុគ្គលិក​កម្មករ​ទាំងអស់​ត្រូវ​ធ្វើជា​មន្ត្រី​គំរូ​គេ​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​បើ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុ​វត្តិភាព​បើ​ជិះ​រថយន្ត​ត្រូវដាក់​ខ្សែក្រវ៉ាត់​និង​បើកបរ​ត្រូវគោរព​សិទ្ធ​អទិភាព គោរព​គំនូស​ផ្លូវ​និង​ផ្លាក​ចរាចរណ៍​លើ​ដងផ្លូវ និង​ត្រូវតែ​ប្រកាន់​ស្តាំ​ជានិច្ច​ក្នុងពេល​បើកបរ ។​

​លោក​កែវ​ពៅ​បាន​បន្តថា​នៅ​រៀងរាល់​បុណ្យជាតិ​នានា​ពិសេស​ថ្ងៃបុណ្យ​យើង​តែង​ឃើញ​មានការ​កើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​កំ​ណើ​រ​នៃ​ការប្រើប្រាស់​ផ្លូវ​មាន​ច្រើន​ដូចនេះ​ការបើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​។​នៅក្នុង​ឱកាស​នោះ​លោក​កែវ​ពៅ​និង​លោកជំទាវ​បាន​ចែកជូន​ដល់​មន្ត្រីរាជការ​បុគ្គលិក​ម្មករ​ចំនួន​៣៧៧​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រ​ម៉ា​១​សារុង​១​និង​ថវិកា​ចំនួន​៧​ម៉ឺន​រៀល​៕S/​