ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ផ្សព្វផ្សាយ​ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យ​ពាក់​ព័ន្ធ​និង​ជំងឺ​កូ​វីដ​១៩

99
ចែករម្លែក

ដោយ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក ប្រាក់​វ៉ុ​ន បាន​ថ្លែងថា វី​រី​ស កូ​វីដ​19​ដែលជា​ជំងឺ​ប្រភេទ​ថ្មី​មិនមែនជា​ជំងឺ​គួរឱ្យ​ភ័យខ្លាច​នោះទេ​។​ហេតុនេះ​សូម​បងប្អូន​ក្រុមគ្រូពេទ្យ​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ទេ​។​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​ចុះ​ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​នៅជាប់​នឹង​អ្នកជំងឺ​ផ្ទុកមេរោគ​ប្រភេទ​ថ្មី​កូរ​វីត​19​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​កាលពី​រសៀល​ថ្ងៃទី ១៩ ខែមីនា​ឆ្នាំ​២០២០​។

​លោក ប្រធាន​អំពី​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ថ្វីដ្បិតតែ​ពេលនេះ​អ្នក ផ្ទុក​កូ​វីដ​19 កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​ដែល​យើង​កំពុងតែ​ព្យាបាល​និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​ក៏ពិតមែន​។​ប៉ុន្តែ​ជំងឺ​នេះ​វា​មិនទាន់​រាតត្បាត​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នៅឡើយ​នោះទេ​។​គឺ​គាត់​បានទទួល​ការចម្លង​ដែល​គាត់​ទៅ​ក្រៅប្រទេស​នៅក្នុង​ជំនួប​នៃ​សាសនា​របស់​ជនជាតិ​មួយ ។


​លោក​បាន បន្ថែម វី​រី​ស​កូរ​វីដ​19 មិនអាច​ចេះតែ​ឆ្លង​ផ្ដេសផ្ដាស​នោះទេ​លើកលែងតែ​យើង​នៅ​កៀក អ្នកជំងឺ​និង​វា​អាច​ឆ្លង​តាមរយៈ​ទឹកមាត់​ឬ​ការ​ប៉ះ​កាន់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ​។​លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​បាន​សំណូមពរ​របស់លោក​គ្រូ​សុំឱ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់​យកចិត្តទុកដាក់​លើ​ការថែរក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ អាកុល​ឬ​ជែ​ល​ឱ្យបាន​ញឹកញាប់ ។

​នៅក្នុង​ឱកាស​នោះដែរ​លោកស្រី​វេជ្ជបណ្ឌិត តេង​ស្រី អនុប្រធាននាយកដ្ឋាន​ប្រឆាំងនឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​បានធ្វើ​បទ​បង្ហាញ​អំពី​ការចម្លង​នៃ​ជំងឺឆ្លង​ដល់​ក្រុមគ្រូពេទ្យ​។​ដើម្បី​មានការ​ប្រុងប្រយ័ត្ន​ដោយមាន​ឧទាហរណ៍​ថា​ការប៉ះទង្គិច​ដោយ​ដៃ​ការ​កាន់​ទ្វារ​បង្អួច​ឬ​ការ​ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ជាងនេះទៅទៀត​គឺ​ចាក់​ពាក់​ម៉ាស់ បើ​យើង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​ក៏​ជា​អាច​ឆ្លង​ដែរ​៕S/​