ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជំរុញ​អាម​រិ​ក​និង​ប្រទេស​ផ្សេងៗ​ទៀត​បោះបង់​” ជម្រើស​គាំពារ​និយម​”

659
ចែករម្លែក

លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF )បានព្រមានកាលពីថ្ងៃអង្គារទី៤ធ្នូថា បណ្តាប្រទេសដែលធ្វើដើរតាម ” ជម្រើសគាំពារនិយម ” តែម្នាក់ឯងហើយមិនអាចសម្របខ្លួនទៅនឹងការពិតសេដ្ឋកិច្ចថ្មីនោះ អាចប្រឈមនឹងអនាគតដ៏អាក្រក់ដែលមានតែកំហឹង។

លោកស្រី គ្រីស្ទីន ឡាហ្គាដ ថ្លែងនៅបណ្ណាល័យនៃសភាអាមេរិក

លោកស្រីបានជំរុញក្រុមមេដឹកនាំពិភពលោកឱ្យចងចាំមេរៀននៃវិបត្តិសេដ្ឋកិច្ចសកលដែលបានកើតឡើង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងថា “កិច្ចសហប្រតិបត្តិការអន្តរជាតិគឺចាំបាច់ ដែលមិនអាចបោះបង់ចោលបាន”។

លោកស្រី បានចេញសេចក្តីថ្លែងការណ៍មួយទៀតទៅកាន់រដ្ឋាភិបាលនានា ជាពិសេសសហរដ្ឋអាមេរិកឱ្យងាកចេញពីការគាំពារពាណិជ្ជកម្ម​និយម និងការប្រឈមមុខដាក់គ្នា។

នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលក្នុងជម្លោះពាណិជ្ជកម្មសកលដែលមូលលនិធិរូបិយវត្ថុអន្តរជាតិ(IMF )និយាយថា ដាក់ការលូតលាស់សេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យ ។ លោកស្រី គ្រីស្ទីន ឡាហ្គាដ បាននិយាយដូចនេះនៅក្នុងសាររបស់លោកស្រីអំពីការសរសើរចំពោះតួនាទីដឹកនាំដ៏សំខាន់ ដែលសហរដ្ឋអាមេរិក កំពុងដើរតួនាទីនៅលើពិភពលោក។

លោកស្រីបានបន្តថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងការទទួលយកការដឹកនាំនេះ ដោយសារតែ ពិភពលោកកាន់តែរឹងមាំនិងស្ថិរភាពឡើងនោះបានផ្តល់ផលល្អដល់សហរដ្ឋអាមេរិក” ។

លោកស្រី បានបន្ថែមថា ” ជោគជ័យនេះមិនបានទៅដល់ប្រទេសដទៃទេ។ ផ្ទុយទៅវិញ មេដឹកនាំប្រកបដោយសហប្រតិបតិ្តការរបស់ប្រទេសនេះបានបើកផ្លូវ មិនត្រឹមតែសម្រាប់ឱកាសជាច្រើនទសវត្សរ៍មកនេះ នៅអាមេរិកនោះទេប៉ុន្តែថែមទាំងសម្រាប់ការរីកចម្រើនដែលរីករាលដាលនៅទូទាំងពិភពលោកផងដែរ៕ដោយ៖សុខា/SN