ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​ត្រាំ​ត្រូវបាន​កាត់ទោស​ជាប់គុក ៤៧ ខែ​

501
ចែករម្លែក
  • 51
    Shares

​អតីត​ប្រធាន​យុទ្ធនាការ​បោះឆ្នោត​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ លោក​ផូ​ល ម៉ា​ណា​ហ្វ​ត (Paul Manafort) ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ៤៧ ខែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​ពីបទ​ល្មើស​បន្លំ​ពន្ធ​និង​ក្លែងបន្លំ​ធនាគារ​។​

​វា​គឺជា​ការកាត់ទោស​ដ៏​តឹងតែង​បំផុត​ដែល​ត្រូវបាន​ធ្វើឡើង​ទៅលើ​កូនចៅ​របស់លោក​ប្រធានាធិបតី​នៅក្នុង​ការស៊ើបអង្កេត​ពិសេស​របស់​អគ្គ​រដ្ឋអាជ្ញា​លោក​រ៉ូបឺត មូល​ល័​រ អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​អាមេរិក ប៉ុន្តែ​ទោស​នេះ​គឺ​ស្រាល​ជាង​ការរំពឹងទុក​ឆ្ងាយ​ណាស់​សម្រាប់​អ្នកពិគ្រោះ​យោបល់​នយោបាយ​អាយុ ៦៩ ឆ្នាំ​រូបនេះ​។​

​ចៅក្រម​អាមេរិក​លោក ធី​អេស អែល​លី​ស (T S Ellis) បាន​ដាក់ទោស​ជាប់គុក ៤៧ ខែ​លើ​រូបលោក​ម៉ា​ណា​ហ្វ​ត អាយុ ៦៩ ឆ្នាំ​ក្នុង​សវនាការ​ក្នុង​ទីក្រុង​អា​ឡិច​សាន់​ទ្រី​យ៉ា រដ្ឋ​វី​ជី​នៀ​។​

​លោក​ម៉ា​ណា​ហ្វ​ត ដែលជា​អ្នកពិគ្រោះ​នយោបាយ​ជើងចាស់​របស់​គណបក្ស​សាធារណរដ្ឋ ត្រូវបាន​គណៈវិនិច្ឆ័យ​រកឃើញ​មាន​ពិរុទ្ធ​កាលពី​ខែសីហា​ឆ្នាំមុន ចំនួន​៥​ករណី គឺ​ការ​ក្លែងបន្លំ​ពន្ធ​ចំនួន​២​ករណី ការ​ក្លែងបន្លំ​ធនាគារ​ចំនួន​២​ករណី និង​ការខកខាន​ក្នុងការ​បង្ហាញ​គណនី​ធនាគារ​នៅ​បរទេស​ចំនួន​១​ករណី​៕ ដោយ៖ កញ្ញាដាលីស

លោក​ផូ​ល ម៉ា​ណា​ហ្វ​ត ត្រូវបាន​កាត់ទោស​ជាប់គុក ៤៧ ខែ