ប្រធាន​រដ្ឋ​ឡាវ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​ឡាវ​

103
ចែករម្លែក
លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី ៩ ខែកុម្ភៈ​នេះ​

ដោយ​: តារា​រិ​ទ្ធ​/​ភ្នំពេញៈ លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី ៩ ខែកុម្ភៈ​នេះ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​កិច្ចសវនាការ​នាឱកាស​នេះ លោក ប៊ុន​ញ៉ាំង វរ​ជី​ត បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ជា​រៀងដរាបមក​កម្ពុជា​និង​ឡាវ​គឺជា​មិត្ត​ជិតស្និទ្ធ​ជា ទីបំផុត​ហើយ​គឺជា​មិត្ត​ដែល​ជួយ​គ្នា​ទៅវិញទៅមក​។​

ក្នុងន័យនេះ​បាន​បង្ក​នូវ​លក្ខណៈ​ឲ្យ​ប្រទេស​ទាំងពីរ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ជា​ប្រទេស ជិតខាង​ដ៏​ល្អ​ហើយ​ជា​ប្រទេស​ដែលមាន​កំណើន​ពាណិជ្ជកម្ម​ទៅវិញទៅមក​កាន់តែ​កើនឡើង​ពី​នោះ​ទៅទៀត​ក៏មាន​សុវត្ថិភាព​និង​សន្តិសុខ​ល្អ​ផងដែរ​នៅតាម​ព្រំដែន​។​កន្លងមក​ភាគី​ឡាវ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ទៅជា​ទំនាក់ ទំនង​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​ក្នុង​រយៈពេល​យូរអង្វែង​។​
​ទាំងនេះ​បាន​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​និង​កាន់​តែមាន កម្រិត​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​។​លោក​បន្តថា​រយៈ ពេល ២ ឆ្នាំកន្លងមក​ដែល​លោក​ពុំ​បានមក​កម្ពុជា​តែ​លោក​បាន​សង្កេត ឃើញ​ប្រទេស​កម្ពុ​ជាមាន​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ហើយ​ប្រជាជន​កម្ពុជា​ទៀតសោត​ក៏មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ផងដែរ​។​

លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី ៩ ខែកុម្ភៈ​


លោក​ក៏បាន​ជម្រាបជូន​សម្ដេច​ផងដែរ​ថា​លោក​បាន​ចូលគាល់​ព្រះ មហាក្សត្រ​កម្ពុជា​ហើយក៏​បាន​ជួប​ជាមួយ​សម្ដេច ហេង សំរិន និង​សម្ដេច​វិបុល​សេនា​ភក្តី​សាយឈុំ​ផងដែរ​។​
​លោក​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ដែល​បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​យ៉ាង​កក់​ក្រៅ​ជាទីបំផុត​ហើយ​ធ្វើឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​នេះ​ទទួលបាន​ជោគជ័យ​និង​ទទួលបាន​ជោគជ័យ​ជា​បន្តទៀត​នៅ​ថ្ងៃស្អែក​នេះ​។​
ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឯកភាព​ជាមួយនឹង​ការវាយតម្លៃ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ឡាវ​ដែល​លើកឡើង​ដោយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត ហើយ​សម្ដេច​ក៏បាន​លើកទឹកចិត្ត​ធ្វើយ៉ាងណា​យើង​គប្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ស្របទៅនឹង​អ្វីដែល​យើង​បាន​ចុះហត្ថលេខា​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​ផង​។​ពី​នោះ​ទៀត​សម្ដេច​ក៍បាន​លើកឡើងថា​គប្បី​ណា​នៅតាម​ព្រំដែន​អាជ្ញាធរ​ដែនដី​ទាំងសងខាង​ដើរតួ​យ៉ាងសំខាន់​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​ជិតស្និទ្ធ​អាចមាន​ជា​កម្មវិធី​កីឡា​រួមគ្នា​ផង ហើយ​ធ្វើយ៉ាងណា​ឱ្យ​ទំនាក់ទំនង​នេះ​អាចឈាន​ទៅដល់​ការ​ដោះ ស្រាយ​រៀងរាល់​បញ្ហា​ទាំងឡាយ​ដែល​កើតមាន​នៅតាម​ព្រំដែន​។​សម្ដេច​តេ​ជោ​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​មិន​ត្រឹមតែ​អាជ្ញាធរ​ដែនដី​ទេ​កងទ័ព​ទាំងពីរ​គប្បី​ណា​ជំរុញ​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ផងដែរ​ព្រោះ​ការ​ណា​មាន​ភាពជិតស្និទ្ធ​ហើយ​ទោះបី​មានរឿង​អ្វី​ក៏ដោយ​ក៏​អាច​ដោះស្រាយ​នឹង​ពិភាក្សាគ្នា​បានដែរ​៕​សរន​

លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី ៩ ខែកុម្ភៈ​
លោក ប៊ុន​ញ៉ាំង វរ​ជី​ត ( Bounnhang VORACHITH) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី ៩ ខែកុម្ភៈ​