ប្រធាន​សមាគម​អចលនវត្ថុ​ថ្មី​បាន​ទៅលើ​លោកស្រី ចេ​វ សុ​ឃុន

188
ចែករម្លែក

ដោយ​:ពៅ និមល​/ភ្នំពេញ​ ៖ សម្រាប់​អាណត្តិ​ទី​៣ ឆ្នាំ​២០២០​ខាងមុខ លោកស្រី ចេ​វ សុ​ឃុន អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ខេ​ត អេប​ប្រេ​ស៊​ល ខូ​អ៊ិ​ល​ធី​ឌី (KAT Appraisal Co,.Ltd) នឹង​ដឹកនាំ​បន្ត ក្នុងនាម​ជា​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ខណៈ​អាណត្តិ​ទី​២ ដឹកនាំ​ដោយ​លោក ឃាង ពុ​ទ្ធី​។​

​បន្ទាប់ពី​ឆ្លងកាត់​នូវ​ការបោះឆ្នោត​យ៉ាង​សម្ងាត់ និង​ប្រកបដោយ​តម្លាភាព កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ដែល​គាំទ្រ​ដោយ​សមាជិក​របស់​សមា​គម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ពេញសិទ្ធិ​ចំនួន​៤០​រូប តំណាង​ឲ្យ​៤០​ក្រុមហ៊ុន ក្នុងចំណោម​សមាជិក​សរុប​ទាំងអស់​៧៩​ក្រុមហ៊ុន​នោះ លោកស្រី ចេ​វ សុ​ឃុន ត្រូវបាន​ជាប់​ឈ្មោះ​ជា​ប្រធាន ដែល​ទទួលបាន​សម្លេង​គាំទ្រ​ចំនួន​២១ លើ​៤០​សម្លេង ខណៈដែល​ភាគី​ម្នាក់ទៀត គឺ​លោក ចក់ ស៊ី​ណាត ទទួលបាន​សម្លេងគាំទ្រ​ចំនួន​១៩ លើ​៤០​សម្លេង​។

នៅក្រោយ​ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម​សម្រាប់​ឆ្នាំ​២០២០ លោកស្រី ចេ​វ សុ​ឃុន បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​សមាគមន​នេះ ឲ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​នាំ​សមាគម​ទៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។ ឆ្លៀត​ក្នុងឱកាស​នេះ លោកស្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀត​ដែល​មិនទាន់​ជា​សមាជិក​ក្នុង​សមាគម ឬ​ជា​អ្នក​ប្រកប​អាជីវកម្ម ក៏ដូចជា​ផ្តល់​សេវាកម្ម​លើ​អចល​ត្ថុ​នៅក្នុង​ស្រុក​ឲ្យ​គាត់​ងាក​មក​ស្វែងរក​សមាគម​ដែលជា​កន្លែង​មួយ​ដែល​ផ្តល់​រាល់​បណ្តា​ព័ត​មាន​ទាំងអស់ មិន​ថា​ការអភិវឌ្ឍន៍ មិន​ថា​ចរន្ត​នៃ​ការទិញ​លក់ ផែនការ​យុទ្ធសាស្ត្រ​ផ្សេងៗ ការរៀបចំ​គម្រោង​រប​ស់​រដ្ឋាភិបាល​គឺ​យើង​មាន​ព័ត​មាននៅ​ក្នុង​ដៃ គឺ​យើង​អាច​ផ្តល់​ឲ្យ​គាត់​បាន​នូវ​ព័ត​មាន ដែល​ហេតុផល​ទាំងអស់នោះ​ហើយ​គឺ​ទាមទារ​ឲ្យ​គាត់​ចុះឈ្មោះ​ជា​សមាជិក​ដើម្បី​ឲ្យ​មានការ​គាំទ្រ​កាន់តែច្រើន មាន​សហប្រតិបត្តិការ​រវាង​គ្នា​និង​គ្នា​ទើប​យើង​រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​។​

​សូមបញ្ជាក់ថា សម្រាប់​បេក្ខភាព​ដែល​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​អាណត្តិ​ទី​៣ ឆ្នាំ​២០២០ មាន​ចំនួន​០២​រូប រួមមាន​លោកស្រី ចេ​វ សុ​ឃុន អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ខេ​ត និង​លោក ចក់ ស៊ី​ណាត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ក្រា​ទី រៀល​ធី ខូ​អ៊ិ​ល​ធី​ឌី (Kraty Realty Co,. Ltd)​។ នៅក្នុង​ឱកាស​នៃ​ការបោះឆ្នោត​ខាងលើនេះ លោក ឃាង ពុ​ទ្ធី ដែលជា​អ​តី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា អាណត្តិ​ទី​២ ជាប់​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៅក្នុង​អាណត្តិ​ទី​៣​ផងដែរ​៕B/