ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ចេញ​សេចក្តីជូនដំណឹង​បង្ការ​និង​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩

138
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែមីនា បាន​ជូនដំណឹង​ដល់​លោកគ្រូ អ្នកគ្រូ កីឡា ករ កីឡាការិនី និង​សាធារណជន​ទាំងអស់​ឱ្យ​ផ្អាក​ការប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ថ្នាល​ឆ្នាំ​២០២០​។​ការប្រកួតប្រជែង​ពានរង្វាន់​នានា​ការលេងកម្សាន្ត​នៅក្នុង​ទីលាន​ប៊ូល​ប៉េតង់​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ ពិ​ក និង​សូមមេត្តា​ថែ រក្សា​សុខភាព​ផ្ទាល់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត នៃ​វីរុស​កូ​វីដ -១៩ (Covid-19) ។​

យោងតាម​លិខិត​លេខ ០១៦​ស​.​ប​.​ប​.​ក​ចុះ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​របស់លោក​ស​សុខា​រដ្ឋ​លេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ស្នើ​សុំអោយ​អនុវត្ត ៤​ចំណុច​ដូចខាងក្រោម​៖​ទី​១.​ផ្អាក​ការប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​ការបរិភោគ​អាហារ​និង​ការ​ស្នាក់នៅ​រួម​ក្រុមកីឡា​ថ្នាល ជា​បណ្តោះ អាសន្ន ចាប់ពី​ថ្ងៃនេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ។​

​ទី​២.​ផ្អាក​ការប្រកួតប្រជែង​ពានរង្វាន់​នានា​។​ទី​៣.​ផ្អាក​ការលេងកម្សាន្ត​កីឡា​ប៊ូល​និង​ប៉េតង់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​ទី​៤.​មេត្តា​លាងដៃ​នឹង​សាប៊ូ​ឬ​ទឹក​អាកុល​ឱ្យបាន​ញឹកញាប់​ពាក់​ម៉ាស​ឬ​ក្រមា​បរិភោគ​អាហារ​ឆ្អិន​ល្អ​។​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ណាមួយ​ដូចជា ៖ គ្រុនក្តៅ ក្អក ហៀរ​សំបោរ​ឈឺបំពង់ក ពិបាក​ដកដង្ហើម សូម ទូរស័ព្ទ​ទៅកាន់​លេខ ១១៥ ដើម្បី​ពិគ្រោះ​យោបល់​៕S/