ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​កម្ពុជា​ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​ពិភពលោក​

216

ដោយ​:​រ៉ូ​ហ្សា​​ភ្នំពេញ​:​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​បណ្ឌិត​សភាចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បានទទួល​ជួប​សំណេះសំណាល​ជាមួយ​បណ្ឌិត ជុង វុន​ជឺ​(Chung Won Choue)​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​UT(World Taekwondo)​កាលពី​ព្រឹក​ថ្ងៃទី​១០​វិច្ឆិកា ។​

ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​កម្ពុជា​ជួប​ជាមួយ​ប្រធាន​សហព័ន្ធ​ពិភពលោក​

​ ​សូមបញ្ជាក់ថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​ដែល​ប្រមុខ​តេ​ក្វាន់​ដូ​ពិភពលោក​រូបនេះ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ជួយ​ពង្រឹង​វិស័យ​តេ​ក្វាន់​ដូ​នៅ​កម្ពុជា ។ លោក​បញ្ជាក់ថា​តេ​ក្វាន់​ដូ​មាន​ប្រភព​នៅ​ប្រទេស​កូរ៉េ​ក៏ពិត មែន​តែ​វា​ជា​ក្បាច់គុន​របស់​មនុស្សជាតិ​លើ​ពិភពលោក​។​សព្វថ្ងៃ​តេ​ក្វាន់​ដូ​មាន​សមាជិក​ចំនួន​២០៩​ប្រទេស​ឯណោះ​ហើយ​ប្រទេស​ជាច្រើន​ដណ្ដើមបាន​មេដាយមាស​ពី​ការប្រកួត​តេ​ក្វាន់​ដូ ។​

​ ​ការបញ្ចូល​តេ​ក្វាន់​ដូ​ទៅក្នុង​កម្មវិធីសិក្សា​នៅតាម​សាលាបឋមសិក្សា​គឺជា​ការកសាង​គ្រឹះ​ដ៏​សំខាន់​ព្រោះ​បឋម សិក្សា​គឺជា​ថ្នាល​ដ៏​ប្រសើរ​បំផុត​ក្នុងការ​ពិនិត្យមើល​ពី​ឧបនិស្ស័យ​របស់​ក្មេងៗ ។ បន្ទាប់ពី​គេ​សិក្សា​ដល់​សាកល វិទ្យាល័យ​គេ​នឹង​រឹងមាំ​លើ​ក្បាច់គុន​តេ​ក្វាន់​ដូ គេ​ជា​អ្នកមាន​សមត្ថភាព​លើ​ក្បាច់គុន​តេ​ក្វាន់​ដូ ។​

​ ​សម្រាប់​កម្ពុជា​នៅតាម​គ្រឹះស្ថានសិក្សា​ឯកជន​មួយចំនួន​គេ​បា​នប​ញ្ចូ​ក្បាច់គុន​តេ​ក្វាន់​ដូ​នៅក្នុង​កម្មវិធីសិក្សា របស់ខ្លួន​ហើ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ក៏មាន​បញ្ចូល​កម្មវិធី​តេ​ក្វាន់​ដូ​នៅ​ទី​នោះដែរ ។​

​ ​តេ​ក្វាន់​ដូ​នឹងធ្វើ​ឲ្យ​មនុស្ស​រហ័សរហួន មាន​វិន័យ និង​សេចក្ដីថ្លៃថ្នូរ មាន​ឆន្ទៈ​តស៊ូ​ក្នុង​ជីវិត ពិសេស​មាន​សុខ ភាព​ក្នុង​រាងកាយ​ទៀតផង​៕SRN