ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ នាំ​អំណោយ​មនុស្សធម៌​ពលរដ្ឋ​ងាយ​រងគ្រោះ​២៧​គ្រួសារ​

127
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​ពង់​ស្ពឺ​:
កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ២៧​គ្រួសារ និង​ប្រគល់​ផ្ទះ​ចំនួន ៣​ខ្នង ធ្វើ​អំពី​ដែក​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ស្ថិតនៅ​ភូមិ​រាំង​ទេ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

​លោក វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា​និង​សហការី​បានឱ្យដឹងថា ការចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ២៧​គ្រួសារ និង​ប្រគល់​ផ្ទះ​ចំនួន ១​ខ្នង ធ្វើ​អំពី​ដែក​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ស្ថិតនៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​ជា​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំនូវ​ប្រសា​ស​ន៌​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក​ជ​ន​រងគ្រោះ ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាស​ន៌ ពណ៍​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​លោក​បាន​បន្តថា អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​កាកបាទក្រហម​កម្ពុជា​ខេត្ត មើលឃើញ​មាន​ខ្វះខាត និង​គ្មាន​ទីពឹង​កាកបាទក្រហម​បាន​សង់ផ្ទះ​ជូន​ចំនួន​៤​ខ្នង ព្រមទាំង​ទទួលបាន រួមមាន ៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ​១០​កំប៉ុង ប្រេងឆា ១​ដប ទឹកត្រី​ទឹក​ស៊ី​អ៉ី​វ ១​យួរ ទឹកដោះគោ ១​កំប៉ុង នំ​ធុង ១​ធុង កន្ទេល ១ ភួយ ១ សារុង ១ ក្រ​ម៉ា ១ មុង ១​និង​ថវិកា​ចំនួន ១០០,០០០​រៀល​។​

​សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផ្សេងទៀត​ទទួលបាន​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ប្រេងឆា​១​ដប ទឹកត្រី​ទឹក​ស៊ី​អ៉ី​វ ១​យួរ នំ​ធុង​១​ធុង​ ​ទឹកដោះគោ ១​កំប៉ុង និង​ថវិកា ២០,០០០​រៀល​ផងដែរ​៕

#