ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា អាមេរិក​គួរ​បង្កើន មិនគួរ​បន្ថយ​ទេ​

1116
ចែករម្លែក

​មន្ត្រី​សិទ្ធិមនុស្ស​កំពូល​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការសំរេចចិត្ត​ដកខ្លួន​ចេញ​របស់​អាមេរិក​ពី​វេទិកា​សិទ្ធិមនុស្ស​​ដ៏​សំខាន់​ដោយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរ​បង្កើន​កិច្ចខិតខំ​ចូលរួម​ពាក់ព័ន្ធ​របស់ខ្លួន​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក​។​

​លោក​ហ្សី​ត រ៉ា​អាត អាល់ ហ៊ូ​ស​សេន បាន​សរសេរ​បង្ហោះ​ថា ការប្រកាស​ដកខ្លួន​ធ្វើឡើង​ដោយ​ឯកអគ្គរដ្ឋទូត និក​គី ហា​លី “​ជាការ​ខកចិត្ត បើ​ពិត​មិនជា​ព័ត៌មាន​រំភើព​​ទេ​។​ដោយ​តាំងខ្លួន​ជា​រដ្ឋ​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក​សព្វថ្ងៃ អាមេរិក​គួរ​បង្កើន មិនមែន​ថយក្រោយ​ទេ​”​។​

​ហ្សី​ត នៅក្នុង​សុន្ទរកថា​ទៅកាន់​វេទិកា​ដែលមាន​សមាជិក​៤៧​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ​អោយ​រដ្ឋការ​ត្រាំ​បញ្ចប់​គោលនយោបាយ​”​គ្មាន​សន​សិ​ការ​”​របស់ខ្លួន​​ដែល​បំបែក​កូនៗ​ចេញពី​ឪពុកម្តាយ​អន្តោប្រវេសន៍​ដែល​បាន​លួច​ចូល​អាមេរិក​កាត់​ព្រំដែន​ម៉ិ​ក​ស៊ិ​ច​៕ដោយ:វាសនា