ប្រធាន​ស្នាក់ការ​ប៉េអឹម​វាល​ធំ​វាយ​ប្រជាពលរដ្ឋ​ពីរ​នាក់ រងរបួស​ធ្ងន់​ហូរឈាម​ស្រោច​ខ្លួន​

895
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ប្រធាន​ស្នាក់ការ​កងរាជអាវុធហត្ថ​វាល​ធំ បាន​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​ប្រជាពលរដ្ឋ​ពីរ​នាក់ រងរបួស​ធ្ងន់​ហូរឈាម​ស្រោច​ខ្លួន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។

​ហេតុការណ៍​នេះ កើត​នៅ​ចំណុច​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា ឈ្មោះ អ៊ិន រស្មី ហៅ​ប្រុស​មុខរបរ​ប្រធាន​ស្នាក់ការ​ប៉េអឹម​វាល​ធំ បាន​ចូលទៅ​វាយ​ឈ្មោះ ហៃ គីម​ស៊ុន អាយុ ៣២ ឆ្នាំ ភេទ ប្រុស និង ឈ្មោះ ហៃ សុភ​ក្ត័ អាយុ ១៧ ឆ្នាំ ភេទ ប្រុស ដល់​ក្នុងផ្ទះ នៅ​ភូមិ ទី​១ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច បណ្តាលអោយ​រងរបួស​ធ្ងន់ ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ។ ការប្រើ​ហិង្សា​នេះ កើតចេញពី​ទំនាស់​ពាក្យសំដី​នឹង​គ្នា​៕​ដោយ​៖​មុនី​រត្ន​/sn​