ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​នាំយក​អំណោយ​ចែកជូន​ជនពិការ​ដែល​ភ្លើង​ឆេះ​ផ្ទះ​

342
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​ជាមួយ​ក្រុមការងារ​កាល​ពី​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​បាន​ចុះសួរសុខទុក្ខ​អតីតយុទ្ធជន​រងគ្រោះ​ព្រោះ​បាត់បង់​ផ្ទះសម្បែង​ដោយសារ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។​

​អតីតយុទ្ធជន​រូបនោះ​ឈ្មោះ​សេង​សុវណ្ណ​ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​ក្នុងការ​អញ្ជើញ​ចុះសួរសុខទុក្ខ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ត្ត្រា​និង​លោក​ប្រាក់​សុវណ្ណ​ប្រធានកិត្តិយស​ស​.​អ​.​ក​ខេត្ត​និង​បាន​សន្យាថា​នឹងធ្វើ​ផ្ទះ​ថ្មី​មួយ​ខ្នង​ជូន​វិញ​។

​ក្នុងពេលនោះ​លោក​មេបញ្ជាការ​បាន​ឧបត្ថម្ភ​ថវិកា​និង​សម្ភារៈ​មួយចំនួន​រួមមាន​ថវិកា​ចំនួន​២០០.០០០​រៀល​អង្ករ​៥០​គីឡូក្រាម​,​ទឹកស៊ីអ៊ីវ​១​យួរ​,​ទឹកត្រី​១​យួរ​,​មី​១​កេស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ​និង​សម្ភារៈ​មួយចំនួនទៀត​របស់​ស​.​ស​.​យ​.​ក​រួមមាន​ទឹក​សុ​ទ្ឋ​២​យួរ​និង​អង្ករ​២៥​គីឡូក្រាម​៕S/​