ប្រធាន​អង្គការ​នៃ​បណ្តា​រដ្ឋ​ទ្វីបអាមេរិក គាំទ្រ​ការដាក់ទណ្ឌកម្ម​លើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

456

​លោក ល្វី​ស អាល់​ម៉ា​ហ្គ្រូ (Luis Almagro) ប្រធាន​អង្គការ​នៃ​បណ្តា​រដ្ឋ​អាមេរិក (OAS) ដែលជា​អង្គការ​នៃ​ក្រុម​ប្រទេស​ទ្វីបអាមេរិក​នេះ បានផ្តល់​ការគាំទ្រ​របស់លោក​កាលពី​ថ្ងៃ​ពុធ​ទី​១៩​កក្កដា​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​ដោយបាន​និយាយ​នៅ​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក លោក ល្វី​ស អាល់​ម៉ា​ហ្គ្រូ ជា​អគ្គលេខាធិការ​ដ៏​មាន​ឥទ្ធិពល​នៃ​អង្គកា រ​OAS នេះ​បាន​និយាយថា “​សារ​ដ៏​ច្បាស់​នេះ នឹង​ត្រូវបាន​បញ្ជូនទៅ​ប្រ​ធានា​ធីប​តី វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដើម្បី​ឱ្យដឹងថា មន្ត្រី​ទាំងឡាយ​ដែល​ស្ថិតនៅ​ពីក្រោយ​វិបត្តិ​ដែល​កំពុង​កើតឡើង​នេះ និង ការស្លាប់​ជន​ស៊ីវិល​ច្រើន​នាក់ នឹងត្រូវ​បាន​ចាប់​ឱ្យទទួល​ខុសត្រូវ​”​។​

​លោក​ល្វី​ស អាល់​ម៉ា​ហ្គ្រូ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា “​យើង​គាំទ្រ​ការដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​យើង​ចាំបាច់​ដាក់​សម្ពាធ​សេដ្ឋកិច្ច​បន្ថែមទៀត​លើ​រដ្ឋាភិបាល​មួយ ដែល​កំពុង​ប្រមូល​លុយ ដែល​ខ្លួន​បានមកពី​ធនធានធម្មជាតិ ដែលជា​របស់​ប្រជាជន ហើយ វាយប្រហារ​និង​សម្លាប់​ប្រជាជន​របស់ខ្លួន​ទៅវិញ​”​។​

​លោក ល្វី​ស អាល់​ម៉ា​ហ្គ្រូ បាន​និយាយថា ទោះ​យ៉ាងនេះ​ក្តី ការដាក់​ការគាបសង្កត់​នេះ នឹងមិន​ធ្វើឱ្យ​ការរង​ទុក្ខលំបាក​របស់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាន់តែ​អាក្រក់​នោះទេ ពីព្រោះថា ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ទទួលរង​ការប៉ះពាល់​ខ្លាំង​រួចទៅហើយ ដោយសារ​ការ​អន់ថយ​សេដ្ឋកិច្ច ដែល​កាន់​អាក្រក់​ឡើង និង ភាពវឹកវរ​នយោបាយ នៅ​ប្រទេស​អាមេរិក​ខាងត្បូង​ដែល​សម្បូរ​ប្រេង​មួយ​នេះ​។

​មនុស្ស​ជិត​១០០​នាក់ បាន​ស្លាប់ ក្នុង​ការតវ៉ា​ប្រឆាំង លោក ម៉ា​ឌូ​រ៉ូ ប្រ​ធានា​ធីប​តី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចាប់តាំងពី​ខែមេសា​មក​៕ ដោយ៖ សុខា

មនុស្ស​ជិត​១០០​នាក់ បាន​ស្លាប់ ក្នុង​ការតវ៉ា​ប្រឆាំង ប្រ​ធានា​ធីប​តី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ចាប់តាំងពី​ខែមេសា​មក