ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​សាលាបឋមសិក្សា​ទួលគោក​

778
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឱម យ៊ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ ០៥៥៤ នៅ​សាលាបឋមសិក្សា​ទួលគោក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​លោក​ឱម យ៊ិ​ន​ទៀង បាន​មានប្រសាសន៍ថា ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស គឺ​គ្មាន​ការិយាល័យ​ណាមួយ​បិទ​ទេ សូមអោយ​ប្រជាពលរដ្ឋ​មក​បោះឆ្នោត​ទាំងអស់ ហើយ​អ្នក​ដែល​ឈ្នះ​គឺជា​រឿង​មួយ ប៉ុន្តែ​នេះ​គឺជា​ជ័យជំនះ​របស់​ប្រជាជន​ទាំងមូល ជា​ជោគជ័យ​របស់​ប្រទេសជាតិ ជោគជ័យ​នេះ​គ្មាន​របស់​អ្នកណា​ទេ​៕ ល​