ប្រធាន​អាកាសយានដ្ឋាន​មួយកន្លែង​រង​ការរិះគន់​ក្រោយ​បង្កើត​“​កន្លែង​ចត​មហា​សិច​ស៊ី​”

1014
ចែករម្លែក

​ប្រធាន​អាកាសយានដ្ឋាន​នៅក្នុង​ប្រទេស​រុស្ស៊ី បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​បន្ទាប់ពី​បាន បង្កើត​ទីធ្លា​ដ៏​ពិសេស​មួយចំនួន​ដែល​គេ​ហៅថា “​កន្លែង​ចត​មហា​សិច​ស៊ី​” សម្រាប់​ស្រីៗ​ចត​រថយន្ត​។​
​ ​
​ទីធ្លា​ពិសេស​ទាំងនេះ​មាន​គំនូស​ខណ្ឌ​ចែក និង​រូប​ស្បែកជើង​កែង​ដ៏​ធំ​ពណ៌​ផ្កាឈូក​ដើម្បី​ជា​សញ្ញា​បញ្ជាក់ថា វា​ជា​កន្លែង​ស្រីៗ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ក្រុង​មូ​ស្គូ (Moscow Airport) ប្រទេស​រុស្ស៊ី​។​
​ ​
​ចំណុច​ដែល​បង្កឱ្យមាន​ភាពចម្រូងចម្រាស​គឺ​ស្ថិត​នៅត្រង់ថា ទីធ្លា​សម្រាប់​ចត​រថយន្ត​ទាំងនោះ ធំ​ជាង​ចំណត​ធម្មតា​ខ្លាំង ហើយ​អ្នកបង្កើត​វា​និយាយថា វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កលក្ខណៈ ងាយស្រួល​ដល់​ស្ត្រី​នៅពេល​ពួកគេ​ចេញ និង​ចូល​រថយន្ត​ព្រមទាំង​ទីធ្លា​បន្ថែមទៀត​សម្រាប់​ពួកគេ​លើក អីវ៉ាន់​ឡើង​ចុះ​ទៀតផង​។​

​ជាការ​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​ប្រធាន​អាកាសយានដ្ឋាន​ខាងលើនេះ​បាន​អះអាងថា​ជាធម្មតា​ស្ត្រី​ច្រើនតែ​នាំ​កូនតូចៗ​ឆ្លងកាត់​អាកាសយានដ្ឋាន​៕ ប្រែ​សម្រួលៈ ខុម​