ប្រធាន​អាជ្ញាកណ្តាល​នៅ UEFA រិះគន់​អាជ្ញាកណ្តាល​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កថា ពឹង​ផ្អែកលើ​ប្រព័ន្ធ VAR ខ្លាំងពេក​

169
ចែករម្លែក

​លោក រ៉ូ​បឺ​តូ រ៉ូ​សេត​ទី (Roberto Rosetti) ប្រធាន​អាជ្ញាកណ្តាល​របស់ UEFA បាន រិះគន់​ការប្រើប្រាស់​កម្មវិធី VAR នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​​ក្រុម​អាជ្ញាកណ្តាល​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​អង់គ្លេស​ហាក់ដូចជា​ស៊ាំ​នឹង​ជំនួយ​ពី​ប្រព័ន្ធ​វីដេអូ VAR បន្ទាប់ពី​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​រដូវ​កាល​នេះ​។​

​បច្ចេកវិទ្យា​នេះ​បានចាប់ផ្តើម​ដោយមាន​ទាំង​ល្អ​និង​អាក្រក់ ស្របពេល​លោក ម៉ា​យ រី​លី (Mike Riley) សារភាពថា ការសម្រេចចិត្ត​របស់ VAR បួន​លើក​មិនបាន​ត្រឹមត្រូវ​ក្នុង​បួន​ប្រកួត​មុនពេល​សម្រាក​សម្រាប់​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​។​

ជំនួស​ឲ្យ​ពិត​មើល​ឧបករណ៍​នៅ​ម្ចា​ង​ទីលាន ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ការ​សេចក្តី​នេះ ឬ​ផ្ទៀងផ្ទាត់​និង​អ្វីដែល​ពួកគេ​បានឃើញ​នោះ មន្ត្រី​អាជ្ញាកណ្តាល​ហាក់ដូចជា​ជឿជាក់​លើ​ការ​កាត់សេចក្តី​របស់​ប្រព័ន្ធ VAR ខ្លាំង​មែនទែន​។​

​លោក រ៉ូ​សេត​ទី ដែល​គ្រប់គ្រង​មន្ត្រី​អាជ្ញាកណ្តាល​ដឹកនាំ​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​និង Europa League បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាកណ្តាល ម៉ា​យ ឌី​ន (Mike Dean) និង គ្រី​ស កា​វ៉ាន​ណា (Chris Kavanagh) ពិនិត្យ​ឧបករណ៍​នៅជាប់​ទីលាន​ដោយ​ខ្លួនឯង​។​
​ ​

លោក រ៉ូ​សេត​ទី បាន​និយាយថា “​យើង​គិតថា អាជ្ញាកណ្តាល​ត្រូវតែ​ស្ថិតនៅ​ចំណុច​ស្នូល​នៃ​ការសម្រេចចិត្ត មិនមែន​ប្រព័ន្ធ VAR ទេ​។ ខ្ញុំ​ធ្លាប់ធ្វើ​អាជ្ញាកណ្តាល​២៧​ឆ្នាំ​ហើយ​។ ខ្ញុំ​ចង់​ធ្វើជា​អ្នកទទួលខុសត្រូវ​អ្វីដែល​កើតឡើង​នៅលើ​ទីលាន​ប្រកួត​។ មានន័យថា ខ្ញុំ​ចង់ឃើញ​អ្វីដែល​បានកើត​ឡើង​ដោយ​ខ្លួនឯង ហើយ​បន្ទាប់មក ខ្ញុំ​អាច​បន្ត​ការប្រកួត​”​។​
​ ​

លោក​បន្តថា “​ខ្ញុំ​អាច​ពន្យល់​កីឡាករ​ពីអ្វី​ដែល​កើតឡើង ហើយ​ខ្ញុំ​ចង់​ក្លាយជា​ចំណុច​ស្នូល​នៃ​ការ​កាត់សេចក្តី​។ ខ្ញុំ​ចង់ឃើញ​អាជ្ញាកណ្តាល​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។ ខ្ញុំ​ជឿថា វា​ត្រូវការ​ពេលវេលា ដើម្បី​កែលម្អ និង​កាត់បន្ថយ​ពេលវេលា​ត្រួតពិនិត្យ ប៉ុន្តែ​ភាពច្បាស់លាស់​នៃ​ការសម្រេចចិត្ត​គឺជា​អាទិភាព​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ប្រធាន​អាជ្ញាកណ្តាល​របស់ UEFA លោក រ៉ូ​បឺ​តូ រ៉ូ​សេត​ទី (Roberto Rosetti)