ប្រធាន​អាជ្ញាធរ​អប្សរា​សន្យា​ជ្រោមជ្រែង​តាម​លទ្ធភាព​ដើម្បី​មហោស្រព​អង្គរ​ដំណើរ​ឡើងវិញ​

1294
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី​ភឿង ស​កុ​ណា បាន​អញ្ជើញ​ទៅពិនិត្យ​សាល​មហោស្រព​អង្គរ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ។​

លោកស្រីភឿងសកុណា ក្នុងពេលអញ្ជើញពិនិត្យសាលមហោស្រពអង្គរដែលត្រូវភ្លើងឆេះ(រូបអាជ្ញាធរអប្សរា)

​ប្រភព​អះអាងថា​ការអញ្ជើញ​ទៅពិនិត្យ​សាល​មហោស្រព​អង្គរ​នេះ បន្ទាប់ពី​សាល​មហោស្រព​ដ៏​ធំ ដែល​បានបង្ហាញ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​មួយ​នេះ ទើបតែ​ត្រូវ​អគ្គីសនី​ឆាបឆេះ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា​។​
​ក្នុងឱកាស​ចុះ​ពិនិត្យ លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ព្រមទាំង​សន្យា​ជួយ​ជ្រោមជ្រែង​តាម​លទ្ធភាព​គ្រប់យ៉ាង ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ឲ្យ​សាល​មហោស្រព​នេះ​អាចមាន​លទ្ធភាព​សម្តែង​ឡើងវិញ​នូវ​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា​សាល​មហោស្រព​អង្គរ ត្រូវបាន​សាងសង់​ដោយ​គម្រោង​វិនិយោគ​រួមគ្នា​រវាង​អ្នកវិនិយោគ​ចិន និង​វិនិយោគ​ក្នុងស្រុក ដែលមាន​ទីតាំង​នៅជាប់​បុរី​ប្រិមប្រិយ៍ ក្រុង​សៀមរាប​។ សាល​មហោស្រព​នេះ​ទើបតែ​ដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ ។​ការខូចខាត​ត្រូវបាន​ប៉ាន់ស្មាន​ប្រមាណ​១៥​លាន​ដុល្លារ​អាមេរិក​៕MN​