ប្រធាន គ​.​ជ​.​ប ស្នើ​ឲ្យ​វិធានការ​លើ​ប្រព័ន្ធ​ព័ត៌មាន​-​បណ្ដាញ​សង្គម​ណា រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​

816
ចែករម្លែក
  • 22
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​ឲ្យ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ មាន​វិធានការ​ចំពោះ​សកម្មភាព​ទាំងឡាយណា​របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​សង្គម ដែល​ល្មើសច្បាប់ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរិត ក្នុង​គោលបំណង​រារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្សនយោបាយ​មិន​ឲ្យ​ឃោសនា​តាម​ការកំណត់​។ ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​បង្ក​ការរំខាន មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន​។​ល​។​

​ការស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការពារ និង​ការត្រៀម​លក្ខណៈសម្បត្តិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ជាមួយគ្នានេះ ប្រធាន​គ​.​ជ​.​ប ក៏បាន​សុំ​ឲ្យ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី ខេត្ត បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នា​ក់​សន្តិសុខ​បោះឆ្នោត​ដល់​មន្ត្រីនគរបាល កងរាជអាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ និង​ប្រជា​ការពារ ដែល​បាន​ចាត់តាំង​ជា​ភ្នាក់ងារ​សន្តិសុខ​នៅតាម​មូលដ្ឋាន​នៃ​រាជធានី ខេត្ត រៀងៗ​ខ្លួន​។ នេះ​ជា​ចំណុច​ថ្មី​ដែល​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​បាន​សហការ​ជាមួយ គ​.​ជ​.​ប រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​មកពី​អង្គភាព​ចំណុះ​អគ្គស្នងការ​នគរបាល​ជាតិ ស្នងការដ្ឋាន​រាជធានី ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ខេត្ត និង​សុំ​ឲ្យ​មាន​កម្មវិធី​នេះ សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខៗ​ទៀត​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ដោយមាន​គណបក្ស​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​៕ ល​