ប្រពន្ធអតីតតារាសម្តែង ស៊ុក សុភា ហួសចិត្តចំពោះការរិះគន់ ខ្លួនទាំងទទឹងទិស

402
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត:ភ្នំពេញ: រឿងនារីស្រស់ស្អាតម្នាក់ ពាក់អាវសិចស៊ីបង្ហោះ ពេញបណ្តាញសង្គមនោះ ទទួលរងការរិះគន់យ៉ាងចាស់ដៃ មានអ្នកខ្លះ ក៏រិះគន់ដោយពាក្យអសុរោះ មិនគប្បីជាច្រើន បានធ្វើឲ្យអ្នកនាង សារីណា ភរិយា អតីតតារាសម្ដែង លោក ស៊ុក សុភា បង្ហោះសារថា អ្នកនាងបញ្ជាក់ថាខ្លួន មិនមែន​​កាន់ជើងមនុស្សសិចស៊ីនោះទេ ប៉ុន្តែអ្នកនាងក៏ស្នើកុំឲ្យប្រទេចផ្ដាសា​ចំពោះអ្នកតែងខ្លួនសិចស៊ី ដោយប្រើភាសារអគតិដូច ដែលបានផ្ទុះឡើងនៅ​ក្នុងបណ្ដាញហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនោះទេ ដោយអ្នកនាងបន្តថា សម្បកខាងក្រៅរបស់មនុស្ស គឺមិនអាចឆ្លុះបញ្ចាំងពីចិត្តខាងក្នុងរបស់មនុស្ស បានឡើយ។

ហេតុផលដែលនាំឲ្យមានការរិះគន់ចំពោះអ្នកនាងនោះ គឺបន្ទាប់ពីអ្នកនាង សរសេរបង្ហោះថា”យើងមិនអាចវិនិច្ឆ័យគេពីខាងក្រៅបានទេ អ្នកខ្លះស្លៀក​ពាក់ជិតៗ មើលទៅឃើញសុភាព តែធាតុពិតពិសពុល អ្នកខ្លះគេស្លៀកពាក់ sexy តែទឹកចិត្តអាចទូលំទូលាយ បើកចិត្តទទួលយកបាននៃភាពជឿនលឿន ភាពជឿនលឿននេះហើយធ្វើឲ្យគេឆ្លាតវៃ ក្លាហ៊ាន អាចដោះស្រាយរឿង ចំពោះមុខដោយភាពប៉ិនប្រសប់។ យើងល្មមជឿនលឿនខ្លះៗហើយ ដើម្បីភាព​រីកចម្រើនសម្រាប់សង្គមយើងខ្លះ តែសូមជឿនលឿនតែអ្វីដែលមានប្រយោជន៍”។

ក្រោយការបង្ហោះរបស់អ្នកនាង គេឃើញមានការលើកឡើងមួយចំនួនថា អ្នកនាងគាំទ្រចំពោះភាពសិចស៊ី ដោយខ្លះរិះគន់ថា អ្នកនាងចង់លើកទឹកចិត្ត​ឲ្យមានសកម្មភាពប្រាសចាកពីវប្បធម៌របស់ខ្មែរ។ ភ្លាមៗក្រោយការរិះគន់ពីបុគ្គល មួយចំនួនតូច អ្នកនាងបញ្ជាក់ថា អ្វីដែលអ្នកនាងបញ្ចេញយោបល់ មិនមែនគាំទ្រ​អ្នកលេចលើ លេចក្រោមទាំងឡាយនោះទេ ប៉ុន្តែអ្នកនាងគ្រាន់តែចង់ឲ្យមាន​ការ​​​បញ្ឈប់​ការជេរប្រមាថ ចំពោះនារីម្នាក់នោះ និងស្នើឲ្យធ្វើការប្រៀបធៀប​ចំពោះដូនចាស់ម្នាក់ ដែលស្លៀកសារុង ស្លៀកពាក់ស្រគត់ស្រគំ តែបែរជា​ចិត្តអាក្រក់​ចិត្តមារ ចំពោះក្មេងតូចជាចៅរបស់ខ្លួនយ៉ាងឃោរឃៅនោះផង។

ការលើករបស់អ្នកនាង គឺជាការពន្យល់ដល់អ្នក Comment រិះគន់សំណេរ ប្រៀបធៀបរបស់អ្នកនាងមួយចំនួន ដើម្បីបញ្ចប់ការយល់ច្រឡំ ដែលមានការ​យល់ច្រឡំ និងដើម្បីឲ្យបើកចិត្តឲ្យទូលាយជាងហ្នឹង ដើម្បីកុំឲ្យការ​សម្គាល់ តែលើសម្បកខាងក្រៅ ក្លាយជារឿងអគតិចំពោះបុគ្គលណាម្នាក់។ អ្នកនាងថា អ្នករិះគន់ផ្កាប់មុខមួយចំនួនគួរបង្វែររិះគន់ និងបំពាក់ទឹកចិត្តទង្វើររបស់មនុស្ស​អគតិ និងមនុស្សចិត្តឃោរឃៅទាំងឡាយ ដើម្បីកែប្រែបុគ្គលទាំងនោះឲ្យមាន​ឆន្ទៈល្អ ជាជាងនាំគ្នាមាក់ងាយ និងមើលងាយសំបកខាងក្រៅរបស់បុគ្គល​ណាម្នាក់ ហើយក្លាយជាការបញ្ចេញមតិឈ្លោះទាស់គ្នាឯង៕Ha