ប្រពន្ធ​កាត់​ចិញ្ច្រាំ​លិង្គ​ប្តី​នៅ​ថៃ ដោយ​សង្ស័យថា​ប្តី​មាន​ស្រី​

3028
ចែករម្លែក

ប្រពន្ធ​ចិត្តខ្លាំង​ម្នាក់ បាន​ប្រើ​កាំបិត​ធំ​មួយ​កាត់​ចិញ្ច្រាំ​លិង្គ​របស់​ប្តី បន្ទាប់ពី​នាង​បាន​រកឃើញថា​ប្តី​របស់​នាង បាន​លួច​មាន​ស្នេហា​លួចលាក់​។

​ហេតុការណ៍​បានកើត​ឡើង​នៅ​ទីប្រជុំជន​ស្រី​រាជា នៅ​ជិត​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​។​

​នាង Karuna Sanusan អាយុ​២៤​ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា នាង​បាន​ដាស់​ប្តី​របស់​នាង ឈ្មោះ Siripan អាយុ​៤០​ឱ្យ​ភ្ញាក់​ពី​ដំណេក​នៅមុន​ពេល កាត់​លិង្គ​ប្តី​របស់​​នាង​ជាមួយ​កាំបិត​ធំ​មួយ នៅផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង​ស្រី​រាជា ។​

​បន្ទាប់ពី​កាត់​លិង្គ​ប្តី ប្រពន្ធ​នេះ បាន​គ្រវែង​ចោល​បំណែក​លិង្គ​ដាច់ពីគ្នា​តូចៗ​ទាំងនោះ ទៅតាម​បង្អួច​ខណៈដែល​លោក Siripan បាន​ឈឺចាប់​ខ្លាំង ដេក​ដួល​ក្នុង​ថ្លុកឈាម​។​

ពួក​អ្នកជិតខាង​បាន​ឭ​សម្រែក​ឈឺចាប់​របស់​ប្តី​នេះ ហើយក៏​បាន​ហៅ​ប៉ូលិស ដែល​បាន​មកដល់​កន្លែងកើតហេតុ​នេះ ។

​ពួកគេ​បាន​ប្រមូល​បំណែក​លិង្គ​ទាំងនោះ ហើយ​ដាក់​ក្នុង​ធុង​ទឹកកក​សម្រាប់​ការវះកាត់​ភ្ជាប់​ឡើងវិញ​ប៉ុន្តែ ក្រុមគ្រូពេទ្យ​បាន​និយាយថា វា​មិនអាច​ធ្វើបាន​នោះទេ​។​

​នាង Karuna Sanusan ត្រូវបាន​ចាប់ខ្លួន ហើយ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​កាត់​លិង្គ​ប្តី​។​

​បើតាម​សារព័ត៌មាន​ថៃ នាង​ជា​ប្រពន្ធ​ដែលមាន​ដើមកំណើត​នៅ​កម្ពុជា បាន​អង្គុយ​ស្ងៀម​នៅ​ប៉ុស្តិ៍​ប៉ូលិស​ខណៈ​ត្រូវ​ប៉ូលិស​សាកសួរ​។​នាង​បាន​ប្រាប់​ប៉ូលិស​ថា​កាលពី​
​ពេល​ថ្មីៗ​នាង​បានឃើញ​ប្តី​របស់​នាង​ជួប​ស្រី​ផ្សេងៗ​និង​បានរៀបចំ​គំរោង​សងសឹក​គឺ​កាត់​លិង្គ​របស់​ប្តី​ចោល​តែម្តង​។​

​បុរសរងគ្រោះ​និង​ប្រពន្ធ ជា​អ្នកលក់​បន្លែ​នៅ​តូប​មួយ​។​មុន​កើតហេតុ នាង​ជា​ប្រពន្ធ​បាន​និយាយថា​ខ្លួន​មានការ​សង្ស័យថា​ប្តី​មាន​ស្រី ដោយ​”​ខ្ញុំ​តែង​ឃើញ​គាត់​ញ៉ែ​ស្រី​ជា​​ច្រើន​និង​ខ្ញុំ​ក៏​កើត​គំនិត​ថា​ត្រូវធ្វើ​អ្វី​”៕ដោយ៖សុខា/SN

លោក Siripan ត្រូវបាន​រុញ​ចូល​រថយន្ត​ពេទ្យ បន្ទាប់ពី​ត្រូវបាន​សង្គ្រោះ​ជាបឋម

នាង Karuna Sanusan ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​កាត់​លិង្គ​ប្តី​របស់​នាង​ជាមួយ​កាំបិត​ធំ​