ប្រពន្ធ​ចៅសង្កាត់រង​ព្រែក​ឫស្សី ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​រងរបួស​បាក់ដៃ​

324
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កុងតឺន័រ​បើក​លឿន​បែក​កង់​រេ​ចង្កូត​ឡើង​សួនច្បារ​បុក​ម៉ូតូ​ម្នាក់​ជិះ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​រងរបួស​បាក់ដៃ​ស្ដ្រី​ម្នាក់​ជា​ប្រពន្ធ​ចៅសង្កាត់រង​ព្រែក​ឫស្សី ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន ជ្រុល​ទៅបុក​គំនរ​ថ្ម និង​ខ្សាច់ នៅ​ចិញ្ចើមផ្លូវ​កល់​ជាប់​ទៅមុខ​លែងរួច បង្ក​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើនេះ បានកើត​ឡើង​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​សម្ដី​លោក ជា សាវ៉ន ចៅសង្កាត់រង​ព្រែក​ឫស្សី ត្រូវជា​ប្ដី​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ណាត សុ​ភី អាយុ ៥៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ រងរបួស​បាក់ដៃ​ឆ្វេង​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ម៉ាក​គុប​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1F-9129 ធ្វើរ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ទិសដៅ​ពី​កើតមក​លិច​ខណៈ​មកដល់​កន្លែងកើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏មាន​រថយន្ត​កុងតឺន័​មួយគ្រឿង​ពណ៌​ខៀវ​បើក​មកពី​ក្រោយ​ស្របគ្នា​ក្នុង​ល្បឿន​បាន​បែក​កង់​រេ​ចង្កូត​ទៅ​ឆ្វេ​ដៃ​ឡើង​ខឿន​សួន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្ដាលអោយ​ស្ត្រី​ជិះ​ម៉ូតូ​របួស​បាក់ដៃ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ទៅបុក​គំនរ​ថ្ម​ខ្សាច់​នៅ​ចិញ្ចើមផ្លូវ​បន្តទៀត​ទើប​កល់​ជាប់​ទៅមុខ​លែ​ល​រួច ហើយ​ស្ត្រី​រងគ្រោះ​ត្រូវបាន​សា​ម៊ុ​យ​ដឹក​យកទៅជួយ​សង្គ្រោះ​ភ្លាមៗ​ផងដែរ ចំណែក​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ ជួយ​សម្រួល​ចរាចរណ៍​បញ្ជៀ​ស​ការកកស្ទះ និង​ទំនាក់ទំនង​ទៅ​សមត្ថ​កច្ច​ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​