ប្រពន្ធ​ជិះ​ម៉ូតូ​ជូន​ប្តី​ទៅផ្ទះ​ត្រូវ​ចោរ​កាក់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​នៅ​ខណ្ឌដូនពេញ​

467
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញៈ​ប្តី​ប្រពន្ធ​ពីរ​នាក់​ស្នាក់នៅ​កន្លែង​ផ្សែង​គ្នា​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញពី​កោះ​ពេជ្រ​ប្រពន្ធ​ជូន​ប្តី​មក​កន្លែង​ស្នាក់នៅ​ត្រូវ​ចោរ​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មក​កាក់​ពីមុខ​ធ្វើឱ្យ​នារី​ជា​ប្រពន្ធ​ភ័យ​ស្លន់ស្លោ​ដួល​ម៉ូតូ​ត្រូវបាន​ជនសង្ស័យ​លើកយក​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​នេះ​កើតឡើង​ស្ថិតនៅ​ចំណុច​តូប​លក់​ចាប់ហួយ​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​៥១​កែង​និង​ផ្លូវ​ព្រះសីហនុ​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​។​ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ​នី​តា​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​ធ្វើការ​ក្រុមហ៊ុន​។​ចំណែក​បុរស​ជា​ប្តី​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចា​តុ​មុខ​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕S/​